មិនចង់ខ្មាសគេរឿងសរសេរអង់គ្លេសខុសវេយ្យាករណ៍ គួរប្រើក្ដារចុចនេះ
- 2019-10-08 08:19:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ខ្មាសគេរឿងសរសេរអង់គ្លេសខុសវេយ្យាករណ៍ គួរប្រើក្ដារចុចនេះ
ចន្លោះមិនឃើញ
វេយ្យាករណ៍ភាសាអង់គ្លេសអាចនិយាយបានថាស្មុគស្មាញមិនចាញ់ភាសាខ្មែរប៉ុន្មាននោះទេ ហេតុនេះចង់សរសេរឃ្លាអង់គ្លេសមួយដែលមានវេយ្យាករណ៍ត្រឹមត្រូវអាចជាការលំបាកបន្តិច។ យ៉ាងណាក្ដី មានក្ដារចុចឆ្លាតវៃមួយ អាចជួយដោះស្រាយបញ្ហានេះបាន ពេលចង់សរសេរឃ្លាភាសាអង់គ្លេសលើស្មាតហ្វូន។
ក្ដារចុចមានឈ្មោះថា Grammarly ដែលអាចកែកំហុសវេយ្យាករណ៍បានយ៉ាងល្អបំផុត។ យ៉ាងណាក្ដី ដើម្បីអាចឲ្យវាកែកំហុសវេយ្យាករណ៍បានលុះត្រាតែ ស្មាតហ្វូនមានភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត មិនដូច្នោះទេវានឹងដូចជាក្ដារចុចទូទៅអ៊ីចឹងដែរ។
ដើម្បីប្រើប្រាស់វា ដំបូងត្រូវដំឡើងក្ដារចុចនេះ ដោយអាចរកបានទាំងនៅលើ App Store និង Play Store ដោយស្វែងរកឈ្មោះថា Grammarly។
ពេលដំឡើងរួច បើកក្ដារចុចឡើង រួចធ្វើចុះឈ្មោះតាមរយៈគណនី Facebook ដែលជាវិធីលឿនជាងគេ
ក្រោយមកទៀតចុចលើពាក្យ Add Grammarly Keyboard រួចចុចយកពាក្យ Add New Keyboard... ហើយចុចយក Grammarly
បន្ទាប់មកចុចលើពាក្យ Grammarly ម្ដងទៀត ហើយចុច Allow Full Access
ពេលរួចរាល់ អ្នកអាចសាកល្បងប្រើប្រាស់ក្ដារចុចនេះបាន ដោយសាកល្បងវាយឃ្លាជាភាសាអង់គ្លេស។ ប្រសិនបើឃ្លារបស់អ្នកមានខុសវេយ្យាករណ៍ត្រង់កន្លែងណា ក្ដារចុចនេះនឹងលោតសារបង្ហាញភ្លាម៕