រៀនវិធីស្លៀកពាក់ឲ្យក្មេងជាងវ័យដូចកំពូលម៉ូដែលតៃវ៉ាន់អាយុ៤៥ឆ្នាំ
- 2019-10-09 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនវិធីស្លៀកពាក់ឲ្យក្មេងជាងវ័យដូចកំពូលម៉ូដែលតៃវ៉ាន់អាយុ៤៥ឆ្នាំ
ចន្លោះមិនឃើញ
ទោះបីជាមានវ័យជ្រេហើយក៏ដោយ តែដោយសារតែការចេះជ្រើសរើសសំលៀកបំពាក់ឲ្យមើលទៅក្មេងជាងវ័យនោះ កំពូលម៉ូដែលតៃវ៉ាន់ Lin Chi Ling នៅតែធ្វើឲ្យក្រមុំវ័យម្ភៃប្លាយខ្លះសុំខ្មាស។
Lin Chi Ling គឺជាកំពូលតារាម៉ូដែលលេខ១របស់កោះតៃវ៉ាន់ ជាង២០ឆ្នាំក្នុងអាជីពរបស់ខ្លួន ស្រីស្អាតអតីតសង្សាររបស់ តាវ មិញស៊ឺ ជំនាន់ដំបូង នៅតែរក្សាសម្រស់ពិបាករកអ្នកប្រៀបបាន។ ទោះបីជាឆ្នាំនេះ តារាខ្ពស់ស្រឡះរូបនេះ បានឈានចូលវ័យ៤៥ឆ្នាំហើយក៏ដោយ តែសម្រស់នាងនៅតែក្មេងជាងវ័យដូចអាយុម្ភៃជាង។
នៅក្នុងបទសម្ភាសន៍ តារាជួរមុខរូបនេះ បានប្រាប់ពីគន្លឹះធ្វើឲ្យខ្លួនក្មេងជាងវ័យថា ក្រៅពីហាត់ប្រាណដើម្បីរក្សារាង និងប្រើផលិតផលថែរក្សាស្បែកនោះ សំលៀកបំពាក់ក៏ដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យនាងមើលទៅក្មេងជាងវ័យដូចនេះ។
Lin Chi Ling បានឲ្យដឹងថា នារីជាច្រើន នៅពេលមានវ័យចាប់ផ្ដើមជ្រេ នឹងដាក់កំហិតឲ្យខ្លួនឯងថា ខោអាវណាស្លៀកបាន និងខោអាវខ្លះមិនស្លៀកបាន ដោយខ្លាចការរិះគន់របស់អ្នកដទៃ ខ្លាចថាស្លៀកពាក់មិនមើលអាយុ។ នាងថា នេះគឺជាការគិតខុសទាំងស្រុង ព្រោះបើយើងស្របតាមការគិតទាំងនោះ នឹងធ្វើឲ្យស្ដាយរបស់យើងមើលទៅចាស់។
ទោះបីជាស្ថិតក្នុងវ័យកណ្ដាលក៏ដោយ តែកំពូលម៉ូដែលនេះ បានផ្ដល់ដំបូន្មានថា ស្រីៗគួរស្លៀកពាក់បែបលើកអាយុ ដូចជារ៉ូប ក៏ដូចជាខោអាវទាន់សម័យ កុំដាក់កំហិតឲ្យខ្លួនឯង ទើបមើលទៅនៅក្មេងបានយូរ៕