អ្នកចាត់ការទូទៅ៣ដែលអាចជំនួសតំណែង Solskjaer នៅ Man Utd
- 2019-10-11 07:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាត់ការទូទៅ៣ដែលអាចជំនួសតំណែង Solskjaer នៅ Man Utd
ចន្លោះមិនឃើញ
Ole Gunnar Solskjaer ត្រូវបានតែងតាំងជាអ្នកចាត់ការពេញសិទ្ធរបស់ Manchester United ក្នុងខែមិនាក្រោយដឹកនាំក្រុមឈ្នះ១៤លើក ពី១៩ប្រកួត។
យ៉ាងណារាត្រីទឹកឃ្មុំរបស់អ្នកចាត់ការសញ្ជាតិន័រវែសបានប្រែក្លាយជាទឹកខ្មេះវិញ ក្រោយក្រុមរហស្សនាមថា បិសាចក្រហមបានធ្លាក់ទម្រង់លេងសឹងមិនគួរឲ្យជឿចាប់តាំងពីពេលនោះមក ដោយឈ្នះតែ៤ដងប៉ុណ្ណោះ ក្នុងចំណោម១៧ប្រកួតនៅ Premier League។
មានការព្យាករណ៍ថាបើ Solskjaer ដឹកនាំក្រុមចាញ់ Liverpool នៅសប្ដាហ៍ក្រោយ នោះរជ្ជកាលរបស់លោកត្រូវដើរដល់ទីបញ្ចប់ហើយ។ មានអ្នកចាត់ការ៣ដែលអាចមកជំនួសតំណែងបុរសវ័យ៤៦ឆ្នាំរូបនេះ៖
១/ Laurent Blanc
Laurent Blanc គឺជាអតីតកីឡាកររបស់ Manchester United ផ្ទាល់ធ្លាប់លេងបាន២រដូវកាលក្រោមការដឹកនាំរបស់គ្រូតា Sir Alex ជួយក្លឹបឈ្នះពាន Premier League ម្ដងក្នុងឆ្នាំ២០០៣។ បុរសសញ្ជាតិបារាំងធ្លាប់ដឹកនាំ Paris Saint Germain ឈ្នះពាន១១ ក្នុងរយៈពេល៣ឆ្នាំ ប៉ុន្តែតាំងពីត្រូវក្លឹបបញ្ឈប់ក្នុងឆ្នាំ២០១៦មក លោកកំពុងទំនេរគ្មានការងារធ្វើ។
២/ Massimiliano Allegri
Allegri បានចាកចេញពី Juventus កាលពីចុងរដូវកាលមុនក្រោយជួយក្រុមឈ្នះ Serie A រយៈពេល៥រដូវកាលជាប់គ្នា និងឈ្នះពានដទៃសរុប១១ពានផ្សេងគ្នា។ លោកគឺជាអ្នកចាត់ការមានបទពិសោធន៍ជោកជាំ ដែលសក្ដិសមជំនួស Ole Gunnar Solskjaer នៅ Manchester United។
៣/ Mauricio Pochettino
Pochettino ស្ថិតក្នុងគោលដៅ Man United តាំងពីយូរណាស់មកហើយ។ បើទោះជាលោកមិនទាន់ជួយ Tottenham Hotspur ឲ្យឈ្នះពានក៏ពិតមែនប៉ុន្តែ Spurs កាលពីរដូវកាលមុនបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League និងកក់កៅអីពានអឺរ៉ុបជាប្រចាំច្រើនរដូវកាលមកហើយ៕