ជើងឯក​ថ្នាក់​ជាតិ​គុន​ខ្មែរ​ ២០១៩​ កីឡាករ​ឆត្រយោង​ដល់​ទៅ​៤នាក់​ឈ្នះ​មេដាយ​មាស​

  • 2019-10-14 04:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រដាល់​គុន​ខ្មែរ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​ លើក​នេះ​ កីឡាករ​ឆ្នើម​មក​ពី​ឆត្រ​យោង​៩១១​ ចំនួន​៤នាក់​ឈ្នះ​មេដាយ​មាស​ ឲ្យ​ក្រសួង​ការពារ​ជាតិ​ ខណៈ​ចំណាក់​ថ្នាក់​ជាប់​លេខ១​ថែម​ទៀត​ផង។​

កីឡាករ​ឆត្រយោង​ ឈ្នះ​មេដាយ​មាស​៤នាក់​នោះ​រួម​មាន៖​

១.​ ខេម​ ចាន់​ ឈ្នះ​មេដាយ​មាស​ ទម្ងន់​ ៥៤​គីឡូក្រាម​

២.​ វេន​ សុភ័ក្រ​ ឈ្នះ​មេដាយ​មាស​ ទម្ងន់​ ៦០​គីឡូក្រាម​

៣.​ ឡៅ​ ចន្រ្ទា​ ឈ្នះ​មេដាយ​មាស​ ទម្ងន់​ ៦៧​គីឡូក្រាម​

៤.​ សោម​ វិឆៃ​ ឈ្នះ​មេដាយ​មាស​ ទម្ងន់​ ៧១​គីឡក្រាម​

កីឡាករ ខេម​ ចាន់
កីឡាករ វេន​ សុភ័ក្រ​
កីឡាករ ឡៅ​ ចន្រ្ទា​
កីឡាករ សោម​ វិឆៃ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រដាល់​គុន​ខ្មែរ​ ២០១៩​ នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​គឺ​ចាប់​បី​ថ្ងៃ​ទី៧​ ដល់​ទី​១១​ ខែ​តុលា​ ទើប​បញ្ចប់។​ សម្រាប់​ចំណាត់ថ្នាក់​លេខ១​ បាន​លើ​ក្រសួង​ការពារ​ជាតិ​ លេខ២​ បាន​លើ​ក្រសួង​មហាផ្ទៃ​ និង​លេខ៣​ បាន​លើ​រាជធានី​ភ្នំពេញ៕​

តារាងចំណាត់ថ្នាក់

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម