ប៉ូលីសបញ្ជាក់ហើយ ការស្លាប់របស់ Sulli ជាការធ្វើអត្តឃាតខ្លួនឯង

  • 2019-10-14 09:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប៉ូលីស​បាន​បញ្ជាក់​ហើយ​ថា​ Sulli ពិត​បាន​សម្រេច​បញ្ចប់​ជីវិត​ខ្លួន​ឯង​មែន។

ផ្អែក​តាម​ស្ថានីយ៍ប៉ូលីស  Seongnam Sujeong Police Station បាន​ឲ្យដឹង​ថា​ អ្នក​ចាត់ការទូទៅ​របស់​ Sulli គឺ​ជា​អ្នក​ដែល​ឃើញ​សាកសព​របស់​ Sulli មុន​គេ នៅ​ផ្ទះ​របស់​នាង​ វេលា​ម៉ោង​ ៣:២១​នាទី​រសៀល (ម៉ោង​នៅ​កូរ៉)។ បើតាមប៉ូលីស​​ Sulli បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​គ្មាន​ស្រណោះឡើយ​ ហើយ​ភ្លាមៗ​នេះ​មិនទាន់​មាន​ភស្តុតាង​ណាមួយ​បន្សល់នៅកន្លែង​កើតហេតុទេ ជុំវិញ​ការ​ធ្វើឃាតនេះ។

មន្ត្រី​ប៉ូលីស​ម្នាក់ បាន​បញ្ជាក់​ដែរ​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ Sulli ឈាន​ដល់​ការ​គិត​ខ្លី​នេះ​ ក៏ព្រោះ​នាង​ជួប​វិបត្តិ​ផ្លូវចិត្ត ទើប​បណ្ដាល​ឲ្យ​នាង​សម្រេច​ចង​កខ្លួនឯង​ នៅ​ជាន់​ទី២​តែម្ដង។

មកដល់ពេល​នេះ​ ខាង​ផលិតកម្ម​ SM ក៏​នៅ​មិន​ទាន់​ចេញ​សេចក្ដី​បញ្ជាក់​នៅឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី