ច្បាស់ការ៖ Man Utd នឹងតទល់ Liverpool ដោយគ្មាន Pogba និង De Gea
- 2019-10-17 02:18:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការ៖ Man Utd នឹងតទល់ Liverpool ដោយគ្មាន Pogba និង De Gea
ចន្លោះមិនឃើញ
Ole Gunnar Solskjaer បានបញ្ជាក់ហើយថា David de Gea និង Paul Pogba នឹងខកខានប្រកួតសំខាន់នៅ Premier League ទល់នឹង Liverpool ថ្ងៃអាទិត្យនេះ។
De Gea មានបញ្ហាភ្លៅក្នុងការប្រកួតឲ្យក្រុមជម្រើសអេស្ប៉ាញស្មើគ្នា ១-១ ទល់នឹងស៊ុយអែតនៅពាន Euro ២០២០ កាលពីថ្ងៃអង្គារ។ ចំពោះ Pogba វិញមានរបួសក.ជើងមួយរយៈមកហើយមិនទាន់ជាស្រួលបួល ជាក់ស្ដែងក្នុងខែកញ្ញារូបគេលេងបាន២ប្រកួតប៉ុណ្ណោះឲ្យ United។
ក្រុមរហស្សនាម "បិសាចក្រហម" ប៉ះគ្នារដូវកាលមុន២ប្រកួត ចាញ់១ ស្មើ១ ហើយពួកគេរំពឹងថាផ្ដល់បរាជ័យលើកដំបូងឲ្យ Liverpool ដែល៨ប្រកួតកន្លងមកឈ្នះទាំង៨ មិនដែលស្មើ ឬចាញ់សោះ៕