យប់​នេះ​ដល់​ពេល​ សុខ​ ធី​ និង​ អ៊ូច​ ធារិទ្ធ​ ចេញ​រក​ពិន្ទុ​ម្ដង​ហើយ​ខ្សែក្រវាត់​គូបូតា​

  • 2019-10-18 03:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ និង​កូន​សិស្ស​លោក​ ធី​ ណារិទ្ធ​ នឹង​ត្រូវ​ប្រកួត​ជុំ​ទី២​របស់​ខ្លួន​ជា​មួយ​អ្នក​លេង​គុន​ថៃ​២រូប​ប្រជែង​យក​៣ពិន្ទុ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៅ​សង្វៀន​បាយ័ន។​

សុខ​ ធី​ កាល​ឈ្នះនៅ Sumper Champ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​គឺ​កីឡាករ​កម្ពុជា​២រូប​ឈ្នះ​ដៃគូ​ទទួល​បាន​៣ពិន្ទុ​ម្នាក់​បន្ថែម​ទៀត​ហើយ​ ពោល​ ប៊ុន​ សុធា​ ៦ពិន្ទុ​ ខណៈ​ ឯម​ សុធី​ ក៏​មាន​៦ពិន្ទុ​ដូច​គ្នា។​ ដោយ​ឡែក​សម្រាប់​យប់​នេះ​ដល់​ភារកិច្ច​របស់​ សុខ​ ធី​ និង​ អ៊ូច​ ធារិទ្ធ​ ហើយ​ប្រកួត​ជុំ​ទី២។​

សុខ​ ធី​ នឹង​ត្រូវ​តតាំង​ជា​មួយ​កីឡាករ​ ក្រោះផេត​ ខណៈ​កីឡាករ​ថៃ​រូប​នេះ​ជុំ​ទី១​ ចាញ់​ដោយ​សន្លប់​ក្នុង​ទឹក​ទី៤​របស់​ អ៊ូច​ ធារិទ្ធ។​ ចំណែក​ អ៊ូច​ ធារិទ្ធ​ ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ ទ្រីផេត​ ដែល​ចាញ់​ឈ្នះ​ត្រឹម​ពិន្ទុ​ជា​មួយ​ សុខ​ ធី​ កាល​ពី​ជុំ​ទី១។​ កូន​សិស្ស​លោក​ ធី​ ណារិទ្ធ​ លើក​នេះ​អាច​នឹងពិបាក​បន្តិច​ហើយ​ ព្រោះ​អ្នក​លេង​គុន​ថៃ​ខាង​លើ​នេះ​ មាន​ក្បាច់​ស្នៀត​ល្អ​ ការ​ចេញ​កណ្ដាប់​ដៃ​បាន​រហ័ស​ ហើយ​ចូល​ចិត្ត​ចេញ​ច្រើន​មិន​នៅ​ស្ងៀម​នោះ​ឡើយ​ ពោល​បើ​អ្នក​ប្រដាល់​ល្មមៗ​អាច​នឹង​សន្លប់​ដោយ​ការ​ម៉ាត់​របស់​គេ។​

អ៊ូច ធារិទ្ធ ឈ្នះកន្លងទៅ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​ខ្សែក្រវាត់​គូបូតា​ ឈាន​ដល់​ការ​បញ្ចប់ជុំ​ទី២​ នៃ​វគ្គ​សន្សំ​ពិន្ទុ​ហើយ​នា​យប់​នេះ​លើ​សង្វៀន​បាយ័ន។​ សុខ​ ធី​ ប៉ះ​ ក្រោះផេត​ រី​ឯ​ អ៊ូច​ ធារិទ្ធ​ ប៉ះ​ ទ្រីផេត។​ បច្ចុប្បន្ន​នេះ​ ប៊ុន​ សុធា​ និង​ ឯម​ សុធី​ ២ប្រកួត​ឈ្នះ​ទាំង​ពីរ​ មាន​៦ពិន្ទុ​ក្នុង​ដៃ​ ចំណែក​ សុខ​ ធី​ និង​ អ៊ូច​ ធារិទ្ធ​ មាន​៣ពិន្ទុ​ ប្រកួត​បាន​១ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី