តារា​ល្បី​ ​ទេព​ ​រិ​នដា​រ៉ូ​ ​ប៉ះ​ប្រុស​ស្អាត​ ​ហេង​ ​វិសាល​ ​បង្កើត​ជា​ភាព​រីករាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​អស្ចារ្យ​ ​“​បងធំ​ ​ប្អូនប្រុស​”​

  • 2019-10-20 04:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តើ​អាច​ទៅរួច​ទេ​ ​ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេងគ្នា​ ​មិនធ្លាប់​ជួបគ្នា​ពីមុន​ ​មក​ធ្វើដំណើរ​ផ្សងព្រេង​ជាមួយគ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹងគ្នា​?​ ​“​បងធំ​ ​ប្អូនប្រុស​”​ ​ជា​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី​មិនធ្លាប់​មាន​ពីមុន​ ​ដែល​មានការ​ចូលរួម​ដោយ​តារាភាពយន្ត​ដ៏​ល្បី​ ​លោក​ ​លោក​ ​ទេព​ ​រិ​នដា​រ៉ូ​ ​និង​តារា​ល្បី​វ័យក្មេង​ក្នុង​បណ្តាញ​សង្គម​ ​លោក​ ​ហេង​ ​វិសាល​។​

​កម្មវិធី​នេះ​នាំមក​ជូន​ជាពិសេស​ដោយ​ស្រា​បៀរ​ ​អង្គរ​ ​ដែល​ជា​ស្រា​បៀរ​ដ៏​ពេញនិយម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ​1992​ ​ជាមួយ​វត្តមាន​ចូលរួម​ដោយ​លោក​ទេព​ ​រិ​នដា​រ៉ូ​ ​និង​ហេង​ ​វិសាល​ ​ដែល​នឹង​ជួបប្រទះ​ក្នុង​ស្ថានភាព​លំបាក​ជាច្រើន​។​តារា​ទាំងពីរ​ដួង​នេះ​មាន​អាយុ​ ​និង​ចំណូលចិត្ត​ខុសគ្នា​ ​នឹង​ធ្វើដំណើរ​ជាមួយគ្នា​ធ្វើ​រឿងរ៉ាវ​ជាច្រើន​មិនធ្លាប់​ធ្វើ​ពីមុន​នៅ​ខេ​ត្ត​ផ្សេង​ៗ​ទូទាំង​ប្រទេស​កម្ពុជា​។​

​កម្មវិធី​នេះ​មាន​ ​8​ ​Episodes​ ​ដែល​ផ្តិត​យក​ទេសភាព​ដ៏​ស្រស់​ស្អាត​ដូចជា​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​សៀមរាប​ ​រតនគិរី​ ​និង​មណ្ឌលគិរី​។​ ​នៅក្នុង​ ​Episode​ ​នី​មួយ​ៗ​នឹង​ឃើញ​ ​ទេព​ ​រិ​នដា​រ៉ូ​ ​និង​ហេង​ ​វិសាល​ ​ក្នុង​ស្ថាន​ភាព​ផ្សេង​ៗ​ ​ឬ​ទទួល​បាន​បទពិសោធន៍​ធ្វើអ្វី​ដែល​មិនធ្លាប់​ធ្វើ​ពីមុន​។​ ​ពួកគាត់​ម្នា​ក់ៗ​នឹង​បង្ហាញ​ពី​ភាព​ប៉ុន​ប្រសប់​ជាមួយ​បទ​ពិសោធ​ន៍​ថ្មី​ៗ​ក៏ដូចជា​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​។​

​នៅក្នុង​ ​Episode​ ​1​ ​ទេព​ ​រិ​នដា​រ៉ូ​ ​និង​ហេង​ ​វិសាល​ ​នឹង​ធ្វើដំណើរ​ទៅ​ខេត្តកំពត​ជាមួយគ្នា​ ​ដែល​ពួកគាត់​នឹង​ស្វែងរក​ផ្លូវ​ដោយខ្លួនឯង​ ​ទោះបីជា​គ្មាន​ផែនទី​ ​ដើម្បី​ទៅកាន់​ចម្ការ​ម្រេច​ ​(​La​ ​Plantation​)​។​ ​នៅពេល​ទៅដល់​ចម្ការ​ ​ពួកគាត់​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ ​ដោយ​ការ​បររទេះ​ក្របី​ឆ្លងកាត់​ទឹក​។​ ​ពួកគាត់​ថែមទាំង​បាន​ជួប​ហ្វេ​ន​ជាច្រើន​នៅ​តាមផ្លូវ​ធ្វើដំណើរ​ ​ហើយ​រីករាយ​ពិសា​ស្រា​បៀរ​ ​អង្គរ​ ​និង​អាហារ​សមុទ្រ​ឆ្ងាញ់​ៗ​នៅ​ខេត្តកំពត​ផង​ដែរ​។

​ជួប​ជាមួយ​ ​ទេព​ ​រិ​នដា​រ៉ូ​ ​និង​ហេង​ ​វិសាល​ ​នៅក្នុង​កម្មវិធី​ ​បងធំ​ ​ប្អូនប្រុស​ ​ដែល​នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ​5​ ​រៀងរាល់ថ្ងៃ​សៅរ៍​ ​ពី​ម៉ោង​ ​8​:​00ល្ងាច​ ​ដល់​ ​8​:​30ល្ងាច​។​

​ចុច​ទីនេះ​ ​ដើម្បី​ទស្សនា​វីដេអូ​សាច់រឿង​ទាំងមូល​៖

អត្ថបទទាក់ទង៖ - ឆាប់ៗនេះ ហេង វិសាល ចាប់ដៃ ទេព រិនដារ៉ូ ដើរតាមខេត្តផ្សងព្រេងឲ្យកក្រើកម្តង

​ ​ ​

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម
អត្ថបទថ្មី