កែវ​ រំចង់​ នឹង​ត្រូវ​ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​ឯ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ខែ​ក្រោយ​

  • 2019-10-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ចិត្តសឿង​ កែវ​ រំចង់​ ត្រូវ​មាន​ភារកិច្ច​សំខាន់​មួយ​ទៀត​ហើយ​ គឺ​ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ​លើ​ទឹក​ដី​បារាំង​ ទីក្រុង​ប៉ារីស​ នា​ខែ​វិច្ឆិកា​ ២០១៩​ ខាង​មុខ​នេះ។​

កីឡាករ កែវ រំចង់

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Matias Andres​ ដែល​ជា​តំណាង​ដឹកនាំ​កីឡាករ​ (The Riel Team Promotions )​ លើក​ឡើង​ថា​ នៅ​ថ្ងៃ​ទី២៤​ ខែ​វិច្ឆិកា​ ២០១៩​ ខាង​មុខ​នេះ​ អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​គឺ​កីឡាករ​ កែវ​ រំចង់​ នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​មួយ​នៅ​ឯ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​

បរទេស​ស្រឡាញ់​គុន​ខ្មែរ​ខាង​លើ​នេះ​លើក​ឡើង​បន្ត​ថា​ មិន​ត្រឹម​តែ​ កែវ​ រំចង់​ នោះ​ទេ​ The Riel Team Promotions​ នឹង​ព្យាយាម​នាំ​កីឡាករ​ខ្លាំង​ៗ​របស់​កម្ពុជា​ផ្សេង​ទៀត​ ដើម្បី​បាន​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​របស់​ខ្មែរ​ ក៏​ដូច​ជា​បង្កើន​ជីវភាព​គ្រួសារ​របស់​ពួកគេ​ផង​ដែរ។​

រូបភាពផ្ដល់ជូនពី Matias Andres

បញ្ជាក់​ដែរ​ថា​ ជើង​ខ្លាំង​គុន​ខ្មែរ​មក​ពី​ខេត្ត​បាត់ដំបង​ កែវ​ រំចង់​ នឹង​ត្រូវ​ប៉ះ​កីឡាករ​ Omar Shamb ​ថ្ងៃ​ទី២៤ ​វិច្ឆិកា​ ២០១៩​ នៅ​ឯ​ទឹក​ដី​បារាំង​ ក្នុង​ទីក្រុង​ ប៉ារីស។​ ការ​ប្រកួត​នេះ​ដឹកនាំ​ដោយ​ក្រុម​ The Riel Team Promotions៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី