ភ្ញាក់ផ្អើល! Maradona អង្គុយ​លើ​បល្ល័ង្ក​ដឹកនាំ​ការ​ប្រកួត​ ពេល​ប៉ះ​ក្លឹប​ចាស់​របស់ Messi

  • 2019-10-30 12:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Diego Maradona ដែល​បច្ចុប្បន្ន​នេះ​ជា​គ្រូ​បង្គោល​ក្លឹប​លីគ​កំពូល​អាហ្សង់ទីន Gimnasia ត្រូវ​បាន​ក្លឹប​ Newell's Old Boys ដែល​ជា​ក្លឹប​ថ្នាល​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ផ្ដល់​កៅអី​កិត្តិយស​ឲ្យ​អង្គុយ ពេល​ដឹកនាំ​ការ​ប្រកួត​។

  • Messi ធ្លាប់​ហ្វឹកហាត់​នៅ​ក្លឹប Newell's Old Boys អំឡុង​ឆ្នាំ១៩៩៤ មុន​ពេល​នឹង​មក​ Barcelona នៅ​ឆ្នាំ២០០៤។

នេះ​ក៏​ព្រោះ​តែ​ក្លឹប​មួយ​នេះ​បាន​ធ្វើ​ពិធី​កិត្តិយស​មួយ​ស្វាគមន៍​លោក ដើម្បី​ទុក​ជា​ការ​អរគុណ​ចំពោះ​គុណ​បំណាច់​របស់​លោក Maradona ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​មួយ​នេះ​ក្នុង​រយៈពេល​មួយ​ខ្លី។

ក្រៅ​ពី​កៅអី​បល្ល័ង្ក​ ក្លឹប Newll's Old Boys ក៏​បាន​ប្រគល់​នូវ​រូប​គំនូរ​មួយ​ផ្ទាំង​ ដែល​បង្ហាញ​ពី​សកម្មភាព​របស់​ Maradona លេង​ឲ្យ​ក្លឹប​នេះ​ផង​ដែរ​។ ចំណែក​ឯ​អ្នក​គាំទ្រ​វិញ បាន​បង្ហាញ​រូប​របស់​លោក​នៅ​ក្នុង​កីឡដ្ឋាន​ទៀត​ផង​។

ទោះ​ជា​ខំ​ផ្ដល់​កិត្តិយស​យ៉ាង​ណា​ក៏​ដោយ លោក Maradona ក៏​មិន​ទុក​មុខ​ឲ្យ​ក្លឹប​ចាស់​របស់​លោក​ទេ ដោយ​ដឹកនាំ Gimnasia ឈ្នះ ៤-០៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី