Balotelli ក្ដៅ​ស្លឹក​ត្រចៀក​​ទាត់​បាល់​សំដៅ​អ្នក​គាំទ្រ ដោយ​សារ​ការ​រើសអើង​ពូជសាសន៍

  • 2019-11-04 03:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mario Balotelli បាន​ទាត់​បាល់​​ទៅ​កាន់​អ្នក​គាំទ្រ​និង​ប៉ង​ដើរ​ចេញ​ពី​ទីលាន បន្ទាប់​ពី​មាន​ការ​រើសអើង​ពូជសាសន៍​​អំឡុង​ពេល​ការ​ប្រកួត Brescia ចាញ់ Hellas Verona ១-២។

ការ​ប្រកួត​បាន​ផ្អាក បន្ទាប់​ពី​​កីឡាករ​សញ្ជាតិ​អ៊ីតាលី​ Balotelli វ័យ​២៩​ឆ្នាំ​​ទាត់​បាល់​ចេញ​នាទី​៥៤។ ក្រុម​កីឡាករ​របស់​ក្រុម Brescia និង​អាជ្ញាកណ្ដាល​បាន​ព្យាយាម​ឃាត់​កុំ​ឲ្យ Balotelli ចេញ​ពី​លាន។ អតីត​កីឡាករ​របស់ Manchester City បាន​សរសេរ​លើ​បណ្ដាញ​សង្គម Instagram ថា ក្រុម​អ្នក​គាំទ្រ​ទាំង​នោះ​បាន​ធ្វើ​សំឡេង​សត្វ​ស្វា​មក​កាន់​គេ។

បន្ទាប់​ Balotelli សម្រេច​ចិត្ត​បន្ត​លេង​លើ​ទីលាន ក៏​មាន​ការ​ប្រកាស​ទៅ​កាន់​អ្នក​គាំទ្រ Hellas Verona ថា ​ការ​រើសអើង​បែប​នេះ​​ការ​ប្រកួត​អាច​នឹង​រំសាយ​ចោល។ ក្នុង​ការ​ប្រកួត​នេះ Balotelli ក៏​រក​បាន​មួយ​គ្រាប់​ដែរ​នាទី​៨៥ តែ​មិន​អាច​ជួយ Brescia តាម​ស្មើ​បាន​ឡើយ៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ