ប្រសើរណាស់! ក្រុមហ៊ុន១នៅអាហ្វ្រិកខាងត្បូង កំពុងច្នៃដបទឹកដោះគោមកក្រាលធ្វើផ្លូវថ្នល់
- 2019-11-06 02:19:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសើរណាស់! ក្រុមហ៊ុន១នៅអាហ្វ្រិកខាងត្បូង កំពុងច្នៃដបទឹកដោះគោមកក្រាលធ្វើផ្លូវថ្នល់
ចន្លោះមិនឃើញ
សម្បកដបទឹកដោះគោ កំពុងត្រូវបានគេកែច្នៃប្រើប្រាស់ឡើងវិញដើម្បីយកមកក្រាលធ្វើផ្លូវថ្នល់ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ក្នុងគោលបំណងដោះស្រាយបញ្ហាសំរាមប្លាស្ទិក និងពង្រឹងគុណភាពផ្លូវថ្នល់។
កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុនសាងសង់ Shisalanga គឺជាក្រុមហ៊ុនដំបូងបង្អស់ក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលបានប្រើប្រាស់ប្លាស្ទិកជាផ្នែកមួយនៃការក្រាលផ្លូវថ្នល់។ ឥឡូវក្រុមហ៊ុន បានក្រាលផ្លូវជាង ៤០០ម៉ែត្រហើយក្នុងទីក្រុង Cliffdale ដែលប្រើប្រាស់កៅស៊ូធ្វើពីសម្បកដបទឹកដោះគោជិត ៤០ ០០០ដប។ សម្បកដបទាំងនោះ ត្រូវបានគេយកទៅរំលាយក្នុងកម្ដៅជាង ១៩០អង្សា និងបញ្ចូលសារធាតុផ្សេងទៀតដើម្បីធ្វើកៅស៊ូក្រាលថ្នល់បាន។ លើសពីនេះ ក្រុមហ៊ុនឲ្យដឹងថាអំឡុងពេលរំលាយសារធាតុផ្សំនេះ មានការបំភាយជាតិពុលតិចតួចប៉ុណ្ណោះ ហើយកៅស៊ូដែលផលិតបានមានភាពរឹងមាំជាងកៅស៊ូធម្មតា និងអាចទ្រទ្រង់សីតុណ្ហភាពខ្ពស់បំផុតដល់ ៧០អង្សា និងទាបបំផុត -២២អង្សា។
ជាមួយគ្នា ភ្នាក់ងារសុវត្ថិភាពផ្លូវថ្នល់អាហ្វ្រិកខាងត្បូងឲ្យដឹងថា ជង្ហុកតាមផ្លូវថ្នល់ត្រូវប៉ាន់ស្មានថាប៉ះពាល់ដល់សេដ្ឋកិច្ចជាង ៣,៤ប៊ីលានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ការជួសជុលយានយន្ដឡើងវិញ ក៏ជាព្យាបាលរបួសអ្នកជំងឺដែលរងរបួសដោយសារគ្រោះថ្នាក់ផងដែរ។ ដូច្នេះជាមួយបច្ចេកវិទ្យាកៅស៊ូក្រាលថ្នល់ថ្មី ត្រូវបានរំពឹងថានឹងផលិតផ្លូវថ្នល់មានគុណភាពជាងមុនដើម្បីដោះស្រាយបញ្ហាទាំងនេះ៕