ពិត​ទេ Suarez ចង់​ទៅ​ប្រកប​អាជីព​នៅ​អាមេរិក?

  • 2019-11-08 13:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Nico Lodeiro អះអាង​ថា មិត្ត​របស់​ខ្លួន ខ្សែ​ប្រយុទ្ធ Luis Suarez ចង់​ទៅ​លេង​ក្នុង​លីគ MLS នៅសហរដ្ឋអាមេរិក។

Luis Suarez និង Nico Lodeiro

ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Lodeiro បាន​និយាយ​ថា Suarez ចង់​ទៅ​លេង​ក្នុង​លីគ​ MLS ហើយ​តែង​តែ​សួរ​រូប​គេ​អំពី​លីគ​មួយ​នេះ។ កីឡាករ​ដដែល​បាន​បញ្ជាក់​ទៀត​ថា មិន​យូរ​មិន​ឆាប់​ទេ Suarez នឹង​មក​លេង​ក្នុង​លីគ​អាមេរិក​ជា​មិន​ខាន ហើយ​សង្ឃឹម​ថា​មិត្ត​ខ្លួន នឹង​អាច​មក​លេង​ជាមួយ​ខ្លួន​នៅ​ក្លឹប Seattle Sounders។

កីឡាករ​ប្រយុទ្ធ​វ័យ ៣២​ឆ្នាំ Suarez មាន​កុងត្រា​ជាមួយ Barca រហូត​ដល់​ឆ្នាំ ២០២១៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី