អតីត​ប្រធាន​ក្រុម​ Man City ទទូច​ឲ្យ​ Pep ទិញ​ខ្សែ​ការពារ​ថ្មី​ខែ​មករា​

  • 2019-11-13 00:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vincent Kompany ទទូច​ឲ្យ​ Pep Guardiola ទិញ​ខ្សែ​ការពារ​ឲ្យ​ខាន​តែ​បាន​នៅ​ខែ​មករា​ខាង​មុខ​នេះ​ដើម្បី​​ដោះស្រាយ​វិបត្តិ​ក្លឹប​កំពុង​ជួប​ប្រទះ។​

City មិន​ទាន់​បាន​ទិញ​ខ្សែ​ការពារ​កណ្ដាល​ល្អ​ណា​មួយ​មក​វិញ​ទេ​ចាប់​តាំង​ពី​ Kompany ចាកចេញ​កាល​ពី​រដូវ​កាល​មុន​ខណៈ Aymeric Laporte មាន​របួស​ជង្គង់​ធ្ងន់ធ្ងរ​តាំង​ពី​ខែ​កញ្ញា​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​ហោច​ណាស់​២​ខែ​ទៀត​ទើប​អាច​ចូល​លេង​វិញ​បាន។​

Guardiola បច្ចុប្បន្ន​នៅ​សល់​ខ្សែ​ការពារ​កណ្ដាល​តែ​ពីរ​រូប​ប៉ុណ្ណោះ​គឺ John Stones និង​ Nicolas Otamendi រហូត​ធ្វើ​ឲ្យ​រូប​លោក​ពេល​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ទម្លាក់​​ Fernandinho ឲ្យ​លេង​ជា​ខ្សែ​ការពារ​វិញ។ ទាំង​នេះ​ជា​មូលហេតុ​ដែល​ Kompany ដាស់តឿន​អតីត​អ្នក​ចាត់ការ​របស់​ខ្លួន​៕

ប្រភព៖ Manchestereveningnews   អត្ថបទ: រ័ត្ន