រកស៊ីតាមប្រព័ន្ធ​អេឡិចត្រូនិក​ មានច្បាប់ត្រឹមត្រូវប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការហើយ

  • 2019-11-14 04:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​(​ឬ​ ​E​-​Commerce​ ​Law​)​ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តាមរយៈ​ព្រះរាជក្រម​លេខ​ ​នស​/​រកម​/​១១១៩​/​០១៧​ ​ចំណែក​ការអនុវត្ត​ច្បាប់​នេះ​​នឹង​ត្រូវ​ធ្វើឡើង៦​ ​(​ប្រាំមួយ​)​ខែក្រោយ​​ដែល​ប្រហែលជា​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០​។

ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

​ច្បាប់​នេះ​មាន​គោលបំណង​៖​

​១​.​ ​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ជាមួយ​អន្តរជាតិ​

​២​.​ ​បង្កើត​ភាព​ប្រាកដប្រជា​ផ្នែក​គិត​យុត្ត​ក្នុង​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ​និង​រដ្ឋប្បវេណី​ ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

​៣​.​ ​ផ្តល់​ទំនុកចិត្ត​ដល់​សាធារណជន​ក្នុង​ការប្រើ​ប្រាស់​ទំនាក់ទំនង​អេឡិចត្រូនិក​ ​រាល់​ប្រតិបត្តិ​ការ​ទាំងអស់​នៅ​លើ​អ៊ិ​ន​ធឺ​ណិ​ត​ ​ឬនៅ​លើ​ ​App​ ​ស្មា​ត​ហ្វូ​ន​ ​គឺ​អាច​សុទ្ធតែ​ពាក់ព័ន្ធ​តិច​ ​ឬ​ច្រើន​ជាមួយនឹង​ច្បាប់​នេះ​។

​ច្បាប់​នេះ​មាន​ ​១២​ ​ជំពូក​ ​និង​ ​៦៧​ ​មាត្រា​ ​នឹង​ផ្តល់​នូវ​វិធាន​ជា​មូលដ្ឋាន​ដ៏​សំខាន់​នៅក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កម្ពុជា​ប្រកបដោយ​ទំនុកចិត្ត​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ ​ខណៈ​វា​នឹង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ក្នុង​ការ​ត្រៀម​ទទួលយក​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ​៤​៕

​ដើម្បី​ទាញ​យក​ច្បាប់​នេះ​ ​សូម​ចូល​ទៅកាន់​ link នៅទីនេះ

អត្ថបទថ្មី