ប្រកួតមិត្តភាពអន្តរជាតិ ផាន់ គ្រាន់ ឈ្នះថៃដោយគេវ៉ៃខុសបច្ចេកទេស
- 2019-11-18 04:48:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតមិត្តភាពអន្តរជាតិ ផាន់ គ្រាន់ ឈ្នះថៃដោយគេវ៉ៃខុសបច្ចេកទេស
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ផាន់ គ្រាន់ ឈ្នះកីឡាករកីឡាករថៃដោយសារដៃគូវ៉ៃខុសបច្ចេកទេសកាលពីយប់ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ២០១៩ លើសង្វៀន TV5។
អ្នកប្រដាល់ទើបតែដូរក្លឹបមកកាន់ក្លឹបម្ដុដរាជសីហ៍ខាងលើនេះ ទក់សាច់មិនស្ទើរឡើយ បើទោះជាទទួលបានជ័យជម្នះពីកីឡាករថៃ Kiet Pech Vor Soung Noeun យ៉ាងណាក្ដី ដោយសារតែក្នុងទឹកទី១កីឡាករកម្ពុជាត្រូវអាជ្ញាកណ្ដាលរាប់១ដងព្រោះឈើជើងស្ដាំ។
ការប្រកួតបន្តដំណើរដល់ទឹក៣ ផាន់ គ្រាន់ ត្រូវអាជ្ញាកណ្ដាលរាប់ជាលើកទី២ ដោយសាររន្ទះជង្គង់របស់កីឡាករថៃ។ អ្នកលេងគុនខ្មែររូបនេះបានចាប់ចាក់ជង្គង់ទៅវិញទៅមកជាមួយជើងខ្លាំងថៃ ប៉ុន្តែមិនសូវបានផលនោះឡើយបែរជាចុកពោះខ្លួនឯងទៅវិញ។ បន្ទាប់ពីរាប់ដល់៨លើកីឡាករ ផាន់ គ្រាន់ រួចមក Kiet Pech ព្យាយាមចូលចាប់បុកជង្គង់ដើម្បីផ្ដាច់ប៉ុន្តែក៏ត្រូវតំបន់ហាមឃាត់ក្រោមចង្កេះរហូតអ្នកប្រដាល់កម្ពុជាមិនអាចងើបរួចបន្តការប្រកួតបានឡើយ អាជ្ញាកណ្ដាលសម្រេចឲ្យថៃចាញ់តែម្ដង។
រំលឹកដែរថា កាលពីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ២០១៩ កន្លងទៅនេះការប្រកួតពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាមមិនប្រកួតនោះទេ ដោយទុកឲ្យកីឡាករទាំង៤នាក់សម្រាក១សប្ដាហ៍ត្រៀមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំណែកគូមិត្តភាពអន្តរជាតិវិញនោះគឺ ផាន់ គ្រាន់ ឈ្នះកីឡាករថៃដោយដៃគូវ៉ៃខុសបច្ចេកទេសក្នុងទឹកទី៣៕
វីដេអូប្រកួត៖