សុំឈប់បានតែ ២ថ្ងៃ Maradona ក៏ប្រកាសវិលមក Gimnasia វិញ
- 2019-11-22 12:16:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុំឈប់បានតែ ២ថ្ងៃ Maradona ក៏ប្រកាសវិលមក Gimnasia វិញ
ចន្លោះមិនឃើញ
លោក Diego Maradona បានប្រកាសក្នុងបណ្ដាញសង្គមរបស់លោកថា លោកត្រលប់មកដឹកនាំក្លឹបលីគកំពូលអាហ្សង់ទីន Gimnasia វិញ បន្ទាប់ពីប្រកាសលាឈប់បាន ២ថ្ងៃ។
លោកបានរៀបរាប់ក្នុងការបង្ហោះលើបណ្ដាញសង្គមថា៖ " ទីបំផុត យើងទទួលបានភាពរួបរួមនយោបាយផ្ទៃក្នុងរបស់ក្លឹបហើយ " ។
លោកបានបន្តថា៖ " ខ្ញុំសង្ឃឹមថា ពួកថ្នាក់ដឹកនាំនឹងផ្ដល់ជំនួយមកខ្ញុំ ដូចការសន្យារបស់ពួកគេ " ។
នៅមុនពេលដែលលោកមកកាន់ Gimnasia ស្ថិតនៅបាតតារាងនៃលីគកំពូលអាហ្សង់ទីន ប៉ុន្តែក្រោយពេលដែលលោកកាន់បានជាង ២ខែ ក្លឹបនេះឡើងមកលេខ ២២ (សរុបទាំងអស់ ២៤ក្រុម)៕