រូបមន្ត​ថ្មី​របស់​បាយ័ន​ សុខ​ ធី​ ប៉ះ​ ប៊ុន​ សុធា​ ព្រោះ​មិន​ចង់​ឲ្យ​ថៃ​ប៉ះ​ថៃ​វគ្គផ្ដាច់ព្រ័ត្រដូច​កន្លង​ទៅ​

  • 2019-11-26 07:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​រដូវ​កាល​នេះ​គឺ​ខ្មែរ​ប៉ះ​ខ្មែរ​ ចំណែក​ថៃ​ប៉ះ​ថៃ​ ដូច្នេះ​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​មក​ពី​ក្រសួង​ការពារ​ជាតិ​ ប៊ុន​ សុធា​ នៅ​ថ្ងៃ​ទី២០​ ធ្នូ​ ២០១៩​ នៅ​ពេល​ខាង​មុខ​នេះ។​

ប៊ុន សុធា(ក្រហម)

បើ​តាម​ក្រុម​ការងារ​ផ្នែក​ប្រដាល់​របស់​សង្វៀន​បាយ័ន​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​រូប​មន្ត​ថ្មី​នេះ​ខ្មែរ​ប៉ះ​ខ្មែរ​ ថៃ​ប៉ះ​ថៃ​គឺ​មិនមែន​ជា​ការ​សម្រេច​តែខាងបាយ័ន​ម្នាក់​ឯង​នោះ​ទេ​ គឺ​មាន​ការ​ប្រជុំ​ និង​មាន​ការ​យល់ព្រម​ពី​សហព័ន្ធ​ រួម​ទាំង​តំណាង​ម្ចាស់​ឧបត្ថម្ភ​ចង់​បាន​ដូច​ផង​ដែរ។​ ដោយ​សារ​តែ​វគ្គ​ផ្ដាច់ព្រ័ត្រ​កន្លង​ទៅ​ថ្មីៗ​នេះ​ថៃ​ប៉ះ​ថៃ​ ការ​ប្រកួត​ហាក់​មិន​សូវ​ជក់ចិត្ត​ មិន​សូវ​ល្អ​ដូច្នេះ​ហើយ​ទើប​ខាង​សង្វៀន​របស់​លោក​សម្រេច​បង្កើតរូបមន្តថ្មី​ដូច​ខាង​លើ។​

សុខ ធី ឈ្នះថៃកន្លងទៅ

បើ​មិន​មាន​ការ​ប្រែប្រួល​អ្វី​នោះ​ទេ​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ ប៊ុន​ សុធា​ ចំណែក​ថៃ​ Tripetcht Sor Reungcha​i និង​ Phobrak Rithjingjodeng​ នៅ​ថ្ងៃ​ទី២០​ ធ្នូ​ ២០១៩។​ កន្លង​ទៅ​ថ្មីៗ​នេះ​សង្វៀន​បាយ័ន​គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ​២កម្មវិធី​ផ្សេង​ៗគ្នាគឺ​ថៃ​ប៉ះ​ថៃ​ ដូច​ជា​នៅខារាប៉ាវ​ ខ្លាឃុនសឺត​ ប៉ះ​ ក្រៀងក្រៃ​ ខណៈ​កម្មវិធី​គូបូតា​ យុគផេត​ ប៉ះ​ ហ្វានិមិត្ត៕​

អត្ថបទ៖ នួន ស៊ីណា​