Real នៅ​តែ​មិន​អាច​សងសឹក​ PSG បាន​ ស៊ី​គេ​២​មុន​ហើយ​ឲ្យ​គេ​តាម​ស្មើ​វិញ

  • 2019-11-27 02:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន​បារាំង Paris St-Germain បាន​ធ្វើ​ការ​វាយ​បក​តាម​ស្មើ Real Madrid ២-២ ក្នុង​ជំនួប​យប់​មិញ​ក្នុង​ពាន​រង្វាន់ Champions League តែ​យ៉ាងណា​ក្រុម​ទាំង​ពីរ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដូច​គ្នា​ក្នុង​ពូល A។

Karim Benzema ជា​អ្នក​រក​២​គ្រាប់​ដំបូង​ឲ្យ Real នៅ​នាទី​១៧​និង​៧៩។ ប៉ុន្តែ​នៅ PSG បាន​ប្រឹងប្រែង​តាម​ស្មើ​វិញ​ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Kylian Mbappe និង Pablo Sarabia។ លទ្ធផល​២​-២ បាន​រក្សា​ដល់​បញ្ចប់​ការ​ប្រកួត។ កាល​ពី​ប្រកួត​ជើង​ទី​មួយ PSG បាន​យក​ឈ្នះ​ Real ៣-០។

ត្បិត​បាន​ម្នាក់​១​ពិន្ទុ​ក្ដី ដែល​ក្រុម​​ខ្លាំង​ទាំង​ពីរ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដូច​គ្នា បន្ទាប់​ការ​ប្រកួត​រវាង Club Bruge និង Galatasaray ក្នុង​ពូល A ជាមួយ​គ្នា​បញ្ចប់​ត្រឹម​ស្មើ​គ្នា ១-១ កាល​ពី​យប់​មិញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី