ទូរសព្ទ​អេក្រង់​បត់ Galaxy Fold មាន​លក់​មួយ​ទឹក​តម្លៃ​ថ្លៃជាង iPhone 11 Pro Max ទៀត

  • 2019-12-02 04:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Fold ជា​ទូរសព្ទ​ ដែល​ពត់​បាន​ដំបូង​របស់ Samsung ដែល​ត្រូវ​បាន​ប្រកាស​ចេញ​នៅ​ដើម​ឆ្នាំ​ ២០១៩។

ទូរសព្ទ​បត់​មួយ​នេះ​មាន​​ទំហំ​អេក្រង់ ៧,៣ អ៊ីញ​ ១៥៣៦x២១៥២ pixels (ពេល​បើក) និង ៤,៦ អ៊ីញ ៧២០x ១៦៨០ pixels (ពេល​បិទ)។ វា​ទើប​តែ​មាន​លក់​ជា​ផ្លូវ​ការ​កាល​បី​ដើម​ខែ​កញ្ញា ក្រោយ​ពេល​មាន​ការ​កែ​លំអ​មួយ​ចំនួន​ទៅ​លើ​អេក្រង់ និង កន្លែង​បត់។

ចំណែក​ទីផ្សារ​​កម្ពុជា​វិញ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​នៅ​ចុង​ខែ​កញ្ញា បច្ចុប្បន្ន Galaxy Fold ថ្មី​មាន​តម្លៃ​ខ្ទង់ ២ ០៩៩ ដុល្លារ។ ងាក​មក​មើល​តម្លៃ​ពេល​នេះ​វិញ​តាម​ប្រភព​ពី​ហាង KoungY ទូរសព្ទ​បត់ Galaxy Fold នេះ​មាន​លក់​មួយ​ទឹក​តម្លៃ​ប្រមាណ​ជា ១ ៥៥០ ដុល្លារ។ ចំណែកតម្លៃ​ iPhone 11 Pro Max ថ្មីលក់​តាម​ហាង​បច្ចុប្បន្នមាន​តម្លៃខ្ទង់ ១ ១៤០ ដុល្លារ ទំហំ 64GB។

លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Galaxy Fold មាន​កាមេរ៉ា​ក្រោយ​​មាន​ចំនួន៣ គ្រាប់ រួម​ជា​មយយ​កាមេរ៉ា Selfie ៣ គ្រាប់ នៅ​ខាង​មុខ​មាន​ ១ ប្រើ​ប្រាស់​បន្ទះ​ឈីប​ Qualcomm SDM855 Snapdragon 855 (៧nm) RAM ១២ GB , Memory ៥១២ GB ទំហំ​ថ្ម ៤៣៩០ mAh។ គួរ​បញ្ជាក់​ផង​ដែរ Samsung Galaxy Fold ដាក់​លក់​ក្នុង​តម្លៃ ១៩៨០ ដុល្លារ (នៅបរទេស)៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី