​iPhone 11 Pro Max ចាញ់​ស្មាតហ្វូន​ចិន​ពីរ​ម៉ូឌែល​លើ​ផ្នែក​កាមេរ៉ា​ល្អ​បំផុត​ប្រចាំ​ឆ្នាំ

  • 2019-12-02 01:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ការ​វាយ​តម្លៃ​រួម​ពី DxOMark ​ប្រចាំ​ឆ្នាំ ២០១៩ គឺ iPhone 11 Pro Max របស់​ក្រុមហ៊ុន Apple បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣ នៃ​ស្មាតហ្វូន​មាន​គុណភាព​កាមេរ៉ា​ល្អ​ដាច់​គេ ស្រប​ពេល Huawei Mate 30 Pro ឈរ​ចំណាត់ថ្នាក់​កំពូល និង Xioami CC9 Pro Premium Edition ឈរ​នៅ​លេខ​ពីរ។

ស្មាតហ្វូន​ចិន​ទាំង​ពីរ​ម៉ូឌែល​ទទួល​បាន​ពិន្ទុ​រួម (ការ​ថត​រូប+វីដេអូ) ស្មើ ១២១ ពិន្ទុ ខណៈ iPhone 11 Pro Max បាន ១១៧ ពិន្ទុ​ស្មើ​ស្មាតហ្វូន​លេខ ៤ គឺ Galaxy Note 10+ 5G និង​បិទ​ចំណាត់ថ្នាក់ Top 5 ដោយ​ត្រកូល​សិស្ស​ប្អូន Galaxy S10 5G បាន ១១៦ ពិន្ទុ។

យ៉ាងណាមិញ​សម្រាប់​ផ្នែក​ថត​វីដេអូ​សុទ្ធ iPhone សេរ៊ី​ឆ្នាំ ២០១៩ បែរ​ជា​លោត​ផ្លោះ​ឡើង​ទៅ​ឈរ​លេខ ១ ដោយ​ទទួល​បាន​ ១០២ ពិន្ទុ​ស្មើ​គ្នា​នឹង​ស្មាតហ្វូន Xiaomi។ កាមេរ៉ា​លើ iPhone 11 Pro Max អាច​ផ្តិត​យក​វីដេអូ​ប្រភេទ HDR ជាមួយ​កម្រិត Dynamic Range បាន​យ៉ាង​ទូលាយ​ល្អ ហើយ​កម្រិត Exposure ក៏​ធ្វើ​ការ​បាន​ល្អ​មិន​ថា​តែ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ៕

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា