រាងឡើងហំ! Honda ADV ពេល​តែង​ខ្លួន​ Off-road បែបនេះ​ទៅ(វីដេអូ)

  • 2019-11-30 04:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ខ្នាត​អន្តរជាតិ Motor Expo លើក​ទី ៣៦ ប្រមូលផ្តុំដោយ​ម៉ាក​រថយន្ត​និងម៉ូតូទំនើប​ៗ​ដែលធ្វើឡើងនៅប្រទេសថៃ។ សម្រាប់នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Honda ម៉ូតូបានតាំងបង្ហាញពីម៉ូឌែល ADV150​ ដែលទើបនឹងចេញលក់លើទីផ្សារប្រភេទអូតូ​បែប​ ​On និង Off-road ​ក្រោមប្រធានបទ៖ "Honda Street Adventure" ប្រជុំដោយគំនិតច្នៃប្រឌិតប្លែកៗគ្នាច្រើនជាង ៣០ ជម្រើសឯណោះ។

ADV កម្លាំង ១៥០ សេសេ (ច្នៃទៅជា off-road)

ADV កម្លាំង ១៥០ សេសេនេះអាច​នាំ​អ្នក​ទៅ​គ្រប់ទិសទី ការ​ធ្វើដំណើរ​ក្នុង​ទីក្រុង​ ​ឬទៅ​ទី​ឆ្ងាយ​ៗ​ ទទួលបាននូវ​បទ​ពិ​សោ​ធន៌​ថ្មី​ ​ទាន់សម័យ​ ដោយ​បច្ចេកវិទ្យា​ឈានមុខ​គេ​​ផងដែរ​។ វា​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ Honda ADV 150 CBS និង ADV 150 ABS។ អំពូល​ភ្លើង​មុខ​ក្រោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម។ សម្រាប់តម្លៃលក់ (ម៉ូតូច្នៃ) ខាងភ្នាក់ងារប្រទេសថៃ មិនបានបង្ហើបឲ្យដឹងនោះទេ។

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង៖ -ពិព័រណ៌ម៉ូតូ​-​រថយន្តទំនើប​ៗបំផុតលើកទី ៣៦ នៅស្រុកថៃចាប់ផ្តើមហើយ! -ពិព័រណ៍យានយន្តស្រុកថៃ បង្កើតឡើង ៣៦ ឆ្នាំបញ្ចេញសមិទ្ធផលគួរឲ្យភ្ញាក់ផ្អើល(វីដេអូ)

អត្ថបទ៖ រក្សា