ពិព័រណ៌ម៉ូតូ​-​រថយន្តទំនើប​ៗបំផុតលើកទី ៣៦ នៅស្រុកថៃចាប់ផ្តើមហើយ!

  • 2019-11-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ខ្នាត​អន្តរជាតិ Motor Expo លើក​ទី ៣៦ ប្រមូលផ្តុំដោយ​ម៉ាក​រថយន្ត​និងម៉ូតូទំនើប​ៗ​ជុំវិញ​ពិភពលោក​​។ សម្រាប់នៅឆ្នាំ ២០១៩ នេះក៏មិនខុសពីឆ្នាំកន្លងៗទៅដែរគឺ ក្រុមការងារនឹងផ្តិតយករូបភាពទាំងនោះ ជាពិសេសរូបរាង​រថយន្តទាំង​សម្រាប់ដាក់លក់លើទីផ្សារ​ និង​រថយន្ត​គំរូ​ប្លែកៗ​មិនធ្លាប់មាន មកចុះផ្សាយជូនដល់អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗពីរថយន្តនិងម៉ូតូផងដែរ។

រូបថតផ្តល់សិទ្ធ៖ motorexpo

លោក Kwanchai Paphatphong ប្រធាន​​​ដឹកនាំ​រៀបចំ​ពិព័រណ៍​រថយន្ត​ធំ​នេះបានលើក​ឡើង​ថា Motor Expo លើក​ទី ៣៦ ធ្វើ​ឡើង​ក្រោម​ប្រធានបទ **"​ចាំអង្គាល់ទៀត! បើកបរ​ទាំងអស់គ្នាឥឡូវ​នេះ"** ដោយ​មាន​ក្រុមហ៊ុន​យានយន្ត​យ៉ាង​ច្រើន​ចូល​រួម​បង្ហាញ​ផលិតផលក្នុង​នោះ​ក្រុមហ៊ុន​រថយន្ត​​ចំនួន ៣៤ មកពី ៩ ប្រទេស​និង​ម៉ូតូ​​ ២៦ ក្រុមហ៊ុនមកពី ៨ ប្រទេសផ្សេងគ្នានឹង​ដាក់បង្ហាញ​សុទ្ធ​តែ​ស៊េរីទំនើបព្រមគ្នាតែម្តងមានទាំង Concept Car ម៉ូតូប្រណាំង រថយន្តប្រភេទ Vintage អាយុជាង ១០០ ឆ្នាំក៏មានដែរ។

លោក Kwanchai Paphatphong(កណ្ដាល) និងក្រុមការងារ /រូបថតផ្តល់សិទ្ធ៖ motorexpo

ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​ៗលើ​ពិភពលោកទាំង ៣៤ ដែល​នឹង​ចូលរួម​បង្ហាញ​មាន៖ AUDI, BENTLEY, BMW, CHEVROLET, FORD, HONDA, HYUNDAI, ISUZU, JAGUAR, KIA, LAMBORGHINI, LAND ROVER, LEXUS, MASERATI, MAZDA, McLAREN, MERCEDES-BENZ, MG, MINI, MITSUBISHI, NISSAN, PEUGEOT, PORSCHE, SUBARU, SUZUKI, TATA, TOYOTA, and VOLVO, BMW M PERFORMANCE, CARLSSON, MOKE, M’Z SPEED និង SWIFT។

ប្រធានបទលើកទី ៣៦ កម្មវិធី Motor Expo Thailand 2019 រូបថតផ្តល់សិទ្ធ៖ motorexpo

រីឯសម្រាប់​ក្រុមហ៊ុន​ផលិត​​ម៉ូតូ​ទាំង ២៦ ម៉ាក​មាន៖ APRILIA, BENELLI, BMW, CF MOTO, DUCATI, GPX, HANWAY, HARLEY-DAVIDSON, HONDA BIGBIKE, HYOSUNG, KAWASAKI, LAMBRETTA, LIFAN, MOTO GUZZI, MV AGUSTA, NKT, PEUGEOT, PIAGGIO, ROYAL ALLOY, ROYAL ENFIELD, RYUKA, SUZUKI, TRIUMPH, VESPA, YAMAHA និង ZONTES។

Honda CB150R ក្នុងកម្មវិធីពិពរណ៍ /រូបថត៖ Sabay
GPX Legend ក្នុងកម្មវិធីពិពរណ៍ /រូបថត៖ Sabay

ចឹងហើយ! អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗពីរថយន្តនិងម៉ូតូ ​កុំ​ភ្លេច​រង់ចាំ​តាមដាន​នៅលើ​គេហទំព័រ​ Sabay.com.kh និង​ហ្វេសប៊ុកផេក SabayNewsTechnolog ចាប់ពីថ្ងៃ​ទី ២៨ វិច្ឆិកាឆ្នាំ ២០១៩ នេះទៅ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី