ពិព័រណ៍យានយន្តស្រុកថៃ បង្កើតឡើង ៣៦ ឆ្នាំបញ្ចេញសមិទ្ធផលគួរឲ្យភ្ញាក់ផ្អើល(វីដេអូ)

  • 2019-11-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ខ្នាត​អន្តរជាតិ Motor Expo លើក​ទី ៣៦ ប្រមូលផ្តុំដោយ​ម៉ាក​រថយន្ត​និងម៉ូតូទំនើប​ៗ​ជុំវិញ​ពិភពលោក​​ បាននឹងកំពុងត្រៀមបង្ហាញជូនសាធារណៈជននៅទូទាំងប្រទេសថៃ ឲ្យមកទស្សនានៅចាប់ពីថ្ងៃពីថ្ងៃ ៣០-៣១ ខែវិច្ឆិកាឆ្នាំ ២០១៩។

អ្នកចូលរួមកាលពីឆ្នាំ ២០១៨ / រូបថតផ្តល់សិទ្ធ៖ motorexpo

យ៉ាងណាមិញ នៅពីក្រោយព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ដ៏ធំប្រចាំប្រទេសនេះផងដែរ ក្រុមការងារ Motor Expo ក៏បានបង្ហាញចេញសមិទ្ធផលកន្លងមកនៅថ្ងៃបើកកម្មវិធីនៅឆ្នាំ ២០១៩ នេះសម្រាប់អ្នកសារព័ត៌មានមកពីតំបន់អាស៊ីអាគ្នេយ៍និងអឺរ៉ុបផងដែរ ដោយបង្កើតឡើងជាមួយនឹងទស្សនៈវិស័យយ៉ាងពិតប្រាកដមួយ មានទាំងកម្មវិធីបណ្ដុះបណ្ដាលទៅដល់កុមារៗឲ្យយល់ដឹងតាំងពីចរាចរណ៍ ភ្លើងចរចរណ៍ ការកាន់ចង្កូតបើកលើដងផ្លូវ ការប្រកួតប្រជែងនៅថ្នាក់ឧត្តម និងពានរង្វាន់ដែលកម្មវិធី Moto Expo ធ្លាប់ទទួលបាននាឆ្នាំពីមុនៗមកផងដែរ។

សម្រាប់តម្លៃសំបុត្រចូលទស្សនាពិរពរណ៍ដែលមានយានយន្តច្រើនជាង ៦០ យីហោផ្សេងគ្នានេះ អ្នកត្រូវចំណាយប្រាក់ក្នុងម្នាក់ប្រមាណជា ៣ ដុល្លារនឹងអាចឈ្នះរង្វាន់ ជារថយន្តថ្មីសន្លាង ស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកថែមទៀតផង។ កម្មវិធីនេះធ្វើឡើងនៅសាលពិពរណ៍ Impact Challenger នៅមឿងថងថានី(Muangthong thani) ប្រទេសថៃ ដែលរៀបចំផ្ដាច់មុខដោយ INTER-MEDIA CONSULTANT CO., LTD.៕

សូមទស្សនាវីដេអូខាងក្រោម៖

លោក Kwanchai Paphatphong ប្រធាន​​​ដឹកនាំ​រៀបចំ​ពិព័រណ៍​រថយន្ត​Motor Expo /រូបថតផ្តល់សិទ្ធ៖ motorexpo
រូបថតផ្តល់សិទ្ធ៖ motorexpo
រូបថតផ្តល់សិទ្ធ៖ motorexpo

អត្ថបទ៖ រក្សា