Samsung សម្រុកចេញស្មាតហ្វូនលក់ដាច់ខ្លាំងបំផុត ៨ ម៉ូឌែលនៅឆ្នាំ ២០២០ ខាងមុខ
- 2019-12-03 09:59:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung សម្រុកចេញស្មាតហ្វូនលក់ដាច់ខ្លាំងបំផុត ៨ ម៉ូឌែលនៅឆ្នាំ ២០២០ ខាងមុខ
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុន Samsung បានបញ្ចេញឲ្យដឹងនូវចង្វាក់ផលិតកម្មស្មាតហ្វូនតម្លៃមធ្យមកម្រិត (mid-range) ដល់ទៅ ៨ ម៉ូឌែលក្នុងប្រភេទ Galaxy A Series(2020) មានដូចជា៖ Galaxy A51, Galaxy A21, Galaxy A31, Galaxy A41, Galaxy A61, Galaxy A71, Galaxy A81, និង Galaxy A91។
ស្មាតហ្វូនកម្រិតកណ្ដាលទាំងនោះកាលពីឆ្នាំ ២០១៩ កន្លងទៅបានជួយឲ្យ Samsung និងជាផ្នែកជាចំណូលធំក្នុងសហគ្រាសស្មាតហ្វូន ក៏វ៉ាដាច់គូប្រជែងផងដែរនោះបានឡើងមក ឈរកំពូលផ្នែកស្មាតហ្វូនមធ្យមលក់ដាច់ខ្លាំង។
ចំពោះម៉ូឌែលដំបូងឆ្នាំ 2020 នឹងចេញមុនគេគឺ Galaxy A51 មានរចនាបថបែប Infinity-O អេក្រង់ ៦,៥ អ៊ិញ SuperAMOLED (ចោះប្រឡោះមុខដាក់កាមេរ៉ា Selfie ២ គ្រាប់ទំហំ ៣២+៥MP) និងមានកាមេរ៉ា ៤ ផ្នែកខាងក្រោយ(៤៨+១៦+១២+៥ MP) ដោយមានភ្ជាប់មកជាមួយនឹងមុខងារថ្មីៗ។ ជាពិសេសវាអាចនឹងមានមុខងារសាកថ្មលឿន ទំហំថាមពលថ្ម ៤០០០mAh ដាក់ឈីប Exynos 9611 SoC មាន RAM 4GB/6GB ដំណើរការដោយ Android 10។ សម្រាប់តម្លៃនឹងដឹងនៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១ ខាងមុខនេះ៕
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង៖