ដល់ក! ដេវីដ Surprise គូស្នេហ៍ ហើយលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ បូព្រឹក្ស ចេញកាយវិការហ្សីនទាំងអស់
- 2019-12-05 02:41:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ក! ដេវីដ Surprise គូស្នេហ៍ ហើយលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ បូព្រឹក្ស ចេញកាយវិការហ្សីនទាំងអស់
ចន្លោះមិនឃើញ
តារាចម្រៀង ងួន ចាន់ដេវីដ បានធ្វើរឿងភ្ញាក់ផ្អើលមួយសម្រាប់គូស្នេហ៍ និងបង្កការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកគាំទ្ររបស់លោក និងគូស្នេហ៍ ដោយសារតែលោកបានលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបានបង្ហាញឲ្យពីសកម្មភាព និងកាយវិការដើមទាំងស្រុងរបស់ ទេព បូព្រឹក្ស។
កាដូដែល ដេវីដ យកមក Surprise ទេព បូព្រឹក្ស នេះគឺខ្សែកមាសមួយឈុតដ៏ស្រស់ស្អាត លោកធ្វើអបអរខួប៣ឆ្នាំនៃការមានទំនាក់ទំនងស្នេហានឹងគ្នា។ នៅមុនចាប់ផ្ដើម តារាប្រុស បានបញ្ជាក់ឲ្យដឹងថា តាំងពីដើមមក លោកតែងតែមានកាដូដើម្បីឲ្យគូស្នេហ៍នៅក្នុងគម្រប់ខួបស្នេហារបស់ពួកគេ។ ប៉ុន្តែនៅឆ្នាំទី២ ឆ្នាំមុននេះ គឺលោកមិនបានទិញអ្វីទាំងអស់សម្រាប់ បូព្រឹក្ស។
ចំពោះការអាក់ខាននេះ លោកថា ដោយសារតែកាលណោះ មិនសល់ប្រាក់សម្រាប់ទិញកាដូ ព្រោះត្រូវចំណាយការងារផ្សេងៗច្រើន។ ដោយឡែកឆ្នាំនេះ លោករកប្រាក់បានសល់ខ្លះ ទើបសម្រេចទិញកាដូជាខ្សែកឈុតដ៏ស្រស់ស្អាតនេះមក ពញ្ញាក់អារម្មណ៍ បូព្រឹក្ស តែម្ដង ហើយលោកបានលួចបង្កប់កាមេរ៉ាថតសកម្មភាពគូស្នេហ៍ពេលទទួលបានកាដូពីលោក។
ជាលទ្ធផល ប្រិយមិត្តបានឃើញសកម្មភាព ពាក្យសំដីហ្សីនទាំងអស់របស់បូព្រឹក្ស។ តោះ...ទៅទស្សនាទាំងអស់គ្នា!