Zidane អត់​ហាម​ Bale ទៅ​លេង​វាយ​កូន​ហ្គោល​ទេ តែ​មូលហេតុ​ចាក់​ដោត​ខ្លាំង

  • 2019-12-07 02:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane គ្រូ​បង្គោល​ក្លឹប Real Madrid បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​ហាម​ប្រាម​ខ្សែ​ប្រយុទ្ធ​វេល Gareth Bale ទៅ​លេង​វាយ​កូន​ហ្គោល​អី​ទេ តែ​ក្លឹប​អាច​នឹង​មាន​ចម្លើយ​ផ្សេង​។

ពេល​សួរ​រឿងបម្រាម​ពាក់ព័ន្ធ​នឹង​ការ​លេង​កូន​ហ្គោល​របស់ Bale លោក​បាន​និយាយ​ថា៖ " ខ្ញុំ​មិន​ដឹង​ដែរ... អ្នក​អាច​ក្លឹប​ពេល​ក្រោយ​បាន។ ប៉ុន្តែ​បើ​ចម្លើយ​របស់​ខ្ញុំ​វិញ​ ក្នុង​នាម​ជា​គ្រូ​បង្វឹក​ Real Madridគឺ អត់​ហាម​ឃាត់​អី​ទេ។ ខ្ញុំ​មិន​ហាម​ប្រាម​នរណា​ទាំង​អស់ " ។

លោក​បាន​បន្ត​ថា៖ " ព្រោះ​ដោយ​សារ​តែ​កីឡាករ​ទាំង​អស់​គ្នា​ធំ​ដឹង​ក្ដី​គ្រប់គ្រាន់​នឹង​ដឹង​ថា អ្វី​ដែល​ខ្លួន​ឯង​គួរ​ធ្វើ​ហើយ។ ខ្ញុំ​មិន​និយាយ​អី​ទៅ​កីឡាករ​របស់​ខ្ញុំ​ទេ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bale ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ទូទៅ​សង្កេត​ឃើញ​ថា ហាក់​មិន​សូវ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​គ្រូ​បង្គោល ក៏​ដូច​ជា​អ្នក​គាំទ្រ​ Real Madrid ហើយ​រូប​គេ​ជា​ញឹកញយ ជា​ពិសេស​នៅ​ពេល​ប្រកួត​មិត្តភាព​ដើម​រដូវ​កាល តែងតែ​ទៅ​លេង​វាយ​កូន​ហ្គោល ពេល​សម្រាក ឬ មាន​របួស​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម