លង់ស្នេហ៍ហើយ! ហ៊ិន ច័ន្ទនិរ័ត្ន បញ្ចេញសាច់ស្មា កាច់ស្ទីលស្អាតៗពេញក្រុងសៀមរាប

  • 2019-12-07 08:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ធ្លាប់តែតែងខ្លួនបែបសុភាពរាបសារ តែមកសៀមរាបលើកនេះ លេងឈុតកីឡាបញ្ចេញសាច់ស្មាម្ដងឡើងប្លែកភ្នែក។ បន្ទាប់ពីបានហៅ Fanក៏ដូចជាទស្សនិកជន មកចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញាបានមកកម្ដៅសាច់ដុំ នៅក្នុងកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE Fair ផងដែរ។ មកដល់ទីនេះ ស្រីស្អាតរូបនោះ លេងស្ទីលកាលីពមែនទែន ឡើងផ្អើល Fan ពេញកណ្ដាលក្រុង។

ដោយទីធ្លា និងការរៀបចំមើលទៅស្រស់ស្អាត បូករួមទាំងសម្រស់របស់កញ្ញាទៀតកាន់តែអេមហ្មង។ ចង់ដឹងថាសម្រស់នាពេលល្ងាចនៅ ManulifeMOVE Fair សប្បាយប៉ុណ្ណាតាមដានសកម្មភាពសប្បាយៗពី នីរ័ត្ន ខាងក្រោមទាំងអស់គ្នា៖

កម្មវិធី ManulifeMOVE Fair នេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ០៦ ធ្នូដល់ ០៨ ខែធ្នូ ២០១៩ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៩យប់។ ដូច្នេះប្រសិនបើបានមកដល់ខេត្តសៀមរាប កុំភ្លេចឆៀងចូលលេងផង ព្រោះថាតារាល្បីៗ និងមានហ្គេមសប្បាយៗលេងយករង្វាន់ជាច្រើន៕

Manulife គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី