ចង់ប្រើ APK Files ឲ្យសុវត្ថិភាពបំផុតនៅលើ Mate 30 គួរធ្វើបែបណា?

  • 2019-12-20 03:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​រដ្ឋបាល​លោក​​ដូណាល់​ត្រាំ បាន​ដាក់​ក្រុមហ៊ុន Huawei ចូល​ក្នុង​បញ្ជី​ខ្មៅ ទើប​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រក​ស៊ី​ជា​មួយ​ Huawei។ ហេតុ​នេះ​ទើប​នាំ​ឲ្យ​​ស្មាតហ្វូន Flagship ប្រចាំ​ចុង​ឆ្នាំ ២០១៩ របស់ Huawei មិន​មាន​ Google Play Store និង Google Mobile Services។

យ៉ាងណាក្ដី Huawei បាន​បង្កើត​នូវ​ AppGallery មក​ជំនួស​​សេវាកម្ម Google ប៉ុន្តែ​​វា​​មិន​​ទាន់​មាន​កម្មវិធី​សម្បូរ​បែប​នៅ​ឡើយ​ទេ។ ចង់​បាន​កម្មវិធី​សម្បូរ​បែប​ប្រើ អ្នក​ប្រើ​ប្រាស់​​ត្រកូល​ Huawei Mate 30 ត្រូវ​អនុវត្តន៍​ជម្រើស​ចុង​ក្រោយ​ដែល​ប្រឈម​នឹង​សុវត្ថិភាព​ខ្ពស់ នោះ​គឺ​ការ​ដំឡើង APK Files។

ការ​ដំឡើង​ APK Files ត្រូវ​បាន​ Android ​បញ្ជាក់​ថា​អាច​នឹង​មាន​គ្រោះ​ថ្នាក់​​ច្រើន​ជាង ១០ ដង បើ​ប្រៀប​នឹង​ការ​ដំឡើង​ពី Play Store ធម្មតា។ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់​អ្នក​គួរ​ស្វែង​យល់​ពី​ចំណុច​ខ្លះៗ​មុន​ចាប់​ផ្ដើម​ដំឡើង APK Files ដែល​មាន​ដូច​ជា ៖​​​​​​​​

  • ទី​មួយ​ត្រូវ​ស្គាល់​​ច្បាស់​ពី​វិបសាយ​ដែល​អ្នក​ចង់​ទាញ​យក​ APK Files

  • ទី​ពីរ​ត្រូវ​ពិនិត្យ​មើល​ថា​ APK Files ដែល​អ្នក​ចង់​ទាញ​យក​មាន​ការ​វាយ​តម្លៃ​បែប​ណា​ពី​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត

ចង់​ដឹង​លម្អិត​អំពី​ការ​ប្រើ​ប្រាស់ APK Files ឲ្យ​មាន​សុវត្ថិភាព​បំផុត​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​

អត្ថបទ៖ សុខហេង