Nissan គ្រោង​បង្ហាញ​រថយន្ត​អគ្គិសនី​ថ្មី ក្រោយ​ជោគជ័យ​លើ LEAF

  • 2019-12-24 07:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ  Automotive News កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ Nissan នឹង​​ត្រៀម​បង្ហាញ​រថយន្ត​អគ្គិសនី​​ប្រភេទ Crossover មួយ​គ្រឿង​ទៀត ​ក្នុង​ទឹកដី​អាមេរិក។ ការ​បង្ហាញ​រថយន្ត​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន ជោគជ័យ​ក្នុង​ការ​លក់​រថយន្ត​អគ្គិសនី LEAF។

ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​នេះ​​រត់​បាន​ចម្ងាយ ៤៨៣គីឡូម៉ែត្រ និង​មាន​សំទុះ​ល្បឿន​​ពី ០- ៩៧ គីឡូម៉ែត្រ​ដោយ​ប្រើ​រយៈ​ពេល​ក្រោម​ ៥វិនាទី។

​រថយន្ត EV ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​អាមេរិក​​​នា​ពាក់​កណ្ដាល​​ឆ្នាំ​២០២១​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​​អគ្គិសនី​មួយ​ដ៏​ទាក់ទាញ​មួយ​ ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ផ្សេង​ទៀត​ដូចជា Tesla ម៉ូដែលX  និង Jaguar i-Pace ជាដើម។

គួរ​បញ្ជាក់​ថា ព័ត៌មាន​រថយន្ត​អគ្គិសនី​ទី២​របស់ Nissan នេះ បាន​លេច​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​នានា​លើ​ពិភពលោក បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​រវាង​ក្រុមហ៊ុន​ជប៉ុន Nissan និង​អ្នក​ចែកចាយ ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មុន។ ទោះបីជា​យ៉ាងណា ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ព័ត៌មាន​លំអិត​ឡើយ៕

ប្រភព៖ Motor1   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ