ហាងធំៗនៅក្រុងភ្នំពេញ តុបតែងភ្លើងពណ៌ស្អាតៗ ថ្ងៃបុណ្យ​ណូអែល​ យប់មិញ

  • 2019-12-26 03:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បឹតតែបុណ្យណូអែល មិនមែន​ជា​ប្រពៃណី​ខ្មែរ ហើយក៏មិនបានស្ថិត​នៅ​ក្នុង​ច្បាប់រដ្ឋ​ក្ដី ប៉ុន្ដែដោយសារកម្ពុជា​បើកចំហរ​​សេរីភាព​កាន់​សាសនា ទើប​ពិធីបុណ្យ​ដែលរំលឹក​ដល់ថ្ងៃប្រសូតិ របស់ព្រះយេស៊ូគ្រិស បាន​ហូរចូល​មក​ជាច្រើន​ឆ្នាំ​មកហើយ។ បុណ្យ​ណូអែល​ ក្រៅពី​ផ្សារភ្ជាប់​នឹងបុណ្យសាសនាផង និង​ជា​បុណ្យ ​នៃការ​ជួបជុំ​ចែករំលែក​នៃសេចក្ដីស្រឡាញ់ ដូចជា​ការ​ផ្លាស់ប្ដូរ​កាដូផង ទើប​ក្រុមហ៊ុន​ធំៗ​មួយចំនួន​​បាន​យក​ពិធី​នេះ បង្កើតកម្មវិធី​សប្បាយ​ៗផង និង​បាន​បង្កើត​កម្មវិធី​បញ្ចុះ​តម្លៃពិសេស​ដល់​អតិថិជន​របស់ខ្លួន ជាកាដូរ​ផ្ដល់​នូវ​សេចក្ដីស្រឡាញ់។ ក្រៅពី​កម្មវិធីបញ្ចុះ​តម្លៃពិសេស និង​កម្មវិធី​សប្បាយ​ពិសេស ក្រុមហ៊ុន​ធំៗ រមែង​តុបតែង​លម្អរ​មុខហាង ពិសេស​មាន​ដើម​គ្រិស្តស្មាស​ធំ​ៗ​ ដាក់ភ្លើង​លម្អរ​គួរជាទីទាក់ទាញ។

សូមចុចអាន៖ មកដឹងប្រវត្តិត្រួសៗ និងដើមឫសនៃពិធីបុណ្យណូអែលមានការចែកកាដូរ

តោះចង់ដឹងថា ក្រុមហ៊ុន​ធំៗ​នៅភ្នំពេញ បាន​តុបតែង​ និង​ដាក់​ភ្លើង​លម្អ​ដូចម្ដេច សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វិបុត្រ