មុនដាច់ឆ្នាំ ២០១៩ បើធ្វើបាន ៥យ៉ាងនេះ ស្មើនឹងជោគជ័យធំមួយសម្រាប់ខ្លួនឯងហើយ
- 2019-12-30 07:05:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនដាច់ឆ្នាំ ២០១៩ បើធ្វើបាន ៥យ៉ាងនេះ ស្មើនឹងជោគជ័យធំមួយសម្រាប់ខ្លួនឯងហើយ
ចន្លោះមិនឃើញ
ក្នុងមួយជីវិតមានមួយឆ្នាំប៉ុន្មានដង? មិនយូរប៉ុន្មានទេ ឆ្នាំ២០២០ នឹងឈានចូលមកដល់ ដែលជាក្ដីកង្វល់សម្រាប់យុវវ័យភាគច្រើន ព្រោះគិតថាពេលវេលាដើរលឿនពេក ទាំងមិនទាន់បានធ្វើអ្វីសម្រេចសោះ មិនទាន់សល់អ្វីជាដុំកំភួនសម្រាប់អនាគត។ បើធ្វើបាន ៥យ៉ាងនេះ ស្មើនឹងជោគជ័យធំមួយសម្រាប់ខ្លួនឯងហើយ ៖
១. មានលុយចាយគ្រប់គ្រាន់ទោះមិនទាន់សល់
ទោះមិនទាន់មានលុយកាក់សល់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែអ្នកអាចរកចំណូលបានល្មមមួយចាយគ្រប់គ្រាន់ មិនខ្វះមុខ ខ្វះក្រោយ មិនចាំបាច់រកខ្ចីអ្នកណា នោះក៏ចាត់ទុកជាភាពជោគជ័យដែរ។ មនុស្សក្នុងវ័យស្របាលអ្នក មិនប្រាកដថាមានលុយចាយខ្លួនឯងទេ ព្រោះអ្នកខ្លះនៅតែលាដៃសុំលុយឪពុកម្ដាយចាយនៅឡើយ។
២. ឡើងតំណែង និងប្រាក់ខែនៅកន្លែងការងារ
បើក្រឡេកមកមើលការងារក្នុងឆ្នាំនេះ អ្នកបានសាងស្នាដៃល្អៗជាច្រើន ធ្វើឲ្យអ្នកថ្នាក់ដឹកនាំសប្បាយចិត្ត ហើយរីករាយនឹងដំឡើងតំណែង និងប្រាក់ខែ។ ដូច្នេះអ្នកគួរតែសប្បាយចិត្ត និងមានមោទនភាពលើខ្លួនឯង ចំពោះអ្វីដែលបានបំពេញកន្លងមក។
៣. ជាមនុស្សចាស់ទុំមិនមែននៅក្មេងដូចពីមុន
ឈប់លេងសើច ឡិកឡក់អត់ប្រយោជន៍ ឈប់ទន់ជ្រាយ តែប្រែក្លាយជាមនុស្សចាស់ទុំ ទាំងសម្ដីសំដៅ ទាំងការការស្លៀកពាក់ ករិយាមាយាទ។ ទាំងនេះហើយជាចំណុចចាប់ផ្ដើមដ៏ល្អបំផុត ដើម្បីឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។
៤. អាចកំណត់ពីអ្វីដែលខ្លួនចង់បាននៅអនាគត
ជាជំហានឆ្ពោះទៅរកភាពជោគជ័យ បើអ្នកដឹងពីអ្វីដែលគោលបំណងពិតប្រាកដរបស់អ្នក ហើយបើបានរៀបចំផែនការ ដើម្បីសម្រេចឲ្យបាន គឺកាន់តែល្អប្រសើរថែមទៀត។ តើអ្នកបានកំណត់គោលដៅរបស់ខ្លួនឯងសម្រាប់ឆ្នាំថ្មីឫ? បើមិនទាន់ទេ សូមគិតពិចារណាឡើងវិញ។
៥. អាចធ្វើដំណើរកម្សាន្តទៅកន្លែងដែលខ្លួនឯងប្រាថ្នាតាំងពីតូច
កាលពីតូចធ្លាប់មានក្ដីស្រមៃដើរលេងកន្លែងឆ្ងាយៗ ឫទៅកាន់តំបន់ទេសចរណ៍ណាមួយ ដោយខ្លួនឯងទេ? បើក្នុងឆ្នាំនេះ អ្នកបានធ្វើដំណើរកម្សាន្តជាច្រើនកន្លែងដោយខ្លួនឯង ដោយមិនចាំបាច់ចាយលុយគ្រួសារ នោះហើយជាអ្វីដែលអ្នកសម្រេចបានក្នុងជីវិត។ ចំណុចនេះអាចជារឿងតូចតាចសម្រាប់អ្នកមាន តែជាជោគជ័យដ៏ធំសម្រាប់អ្នកដែលប្រឹងប្រែងរកលុយដោយសមត្ថភាព និងអាចទៅកាន់កន្លែងទាំងនោះដូចបំណង។