អ្នកគាំទ្រ សរសើរ អ៊ុក សុវណ្ណារី សម្ដែងសមឥតខ្ចោះ ក្នុងវីដេអូចម្រៀងបទ "ខ្ញុំក្លាយជាអ្នកជំងឺស្នេហា"
- 2020-01-08 08:55:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ សរសើរ អ៊ុក សុវណ្ណារី សម្ដែងសមឥតខ្ចោះ ក្នុងវីដេអូចម្រៀងបទ "ខ្ញុំក្លាយជាអ្នកជំងឺស្នេហា"
ចន្លោះមិនឃើញ
បន្ទាប់ពីបានធ្វើឲ្យមានការគាំទ្រច្រើន បទចម្រៀង "ខ្ញុំក្លាយជាអ្នកជំងឺស្នេហា" បានចេញវីដេអូចម្រៀងផ្លូវការហើយ នៅម្សិលមិញនេះ ស្របពេលដែលអ្នកគាំទ្រ អ៊ុក សុវណ្ណារី ល្អទាំងព្រម ទាំងច្រៀង ហើយសម្ដែងក៏សាកសមឥតទាស់ថែមទៀត។
ក្នុងវីដេអូចម្រៀងផ្លូវការបទចម្រៀងខាងលើ សុវណ្ណារី ត្រូវតម្រូវឲ្យចាប់ដៃគូសម្ដែងជាមួយតួប្រុសវ័យក្មេងមួយរូប ពួកគេបានចាប់ផ្ដើមជាមួយគ្នានូវស្នេហាដ៏ផ្អែមល្ហែម ប៉ុន្តែបានបញ្ចប់ទៅវិញក្នុងភាពដ៏ជូរចត់នឹកស្មានមិនដល់។ ដូច្នេះហើយ ទើបគេឃើញថា ក្នុងបទចម្រៀងខាងលើ តារាចម្រៀងស្រីវ័យក្មេង បានជួបការសម្ដែងច្រើនរសជាតិ ពោលពីនារីម្នាក់ដែលមោទកភាពនឹងស្នេហា ហើយបន្តិចម្ដងៗ ទៅជានារីម្នាក់រស់ឱបជាប់នៅទុក្ខសោកមិនអាចបរិយាយបាន។
បន្តមកទៀត សុវណ្ណារី ក៏ចាប់ផ្ដើមមានសភាពប្លែកៗឡើង ស្ទើរក្លាយជាមនុស្សវិកលចរិតដោយសារការឈឺចាប់។ ចុងក្រោយបំផុតនារីដ៏ស្រស់ស្អាត បានក្លាយទៅជាឃាតក ប្រហារសង្សារប្រុសរបស់ខ្លួនឲ្យដេកដួលក្នុងថ្លុកឈាម ទាំងគិតមិនដល់។ ឥឡូវតោះ...ទស្សនាការសម្ដែងរបស់ តារាស្រីវ័យក្មេងទាំងអស់គ្នា!!!