ទីបំផុតអ៊ីរ៉ង់ទទួលស្គាល់កំហុស ដោយនិយាយបែបនេះ ក្រោយបាញ់ទម្លាក់យន្តហោះសម្លាប់មនុស្ស ១៧៦នាក់
- 2020-01-11 04:38:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតអ៊ីរ៉ង់ទទួលស្គាល់កំហុស ដោយនិយាយបែបនេះ ក្រោយបាញ់ទម្លាក់យន្តហោះសម្លាប់មនុស្ស ១៧៦នាក់
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះកន្លងទៅនេះ យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់។
ឥឡូវនេះ អ៊ីរ៉ង់ បានទទួលស្គាល់កំហុសរបស់ខ្លួន ដោយនិយាយថាវាជា "កំហុសរបស់មនុស្ស" ដោយសារតែយន្តហោះ បានហោះជិតនឹងប្រព័ន្ធការពារ ដែលបង្កឲ្យមានការបាញ់មីស៊ីលដោយចៃដន្យ។ បើតាមសេចក្តីថ្លែងការណ៍យោធាមួយ បានបញ្ជាក់ថា ការបាញ់ប្រហារនេះគឺ “ដោយអចេតនា” ប៉ុណ្ណោះ។
គួរបញ្ជាក់ឲ្យដឹងថា មនុស្សចំនួន ១៧៦នាក់នៅលើយន្តហោះ បានស្លាប់បាត់បង់ជីវិតទាំងអស់៕