វីដេអូ៖ Subaru បញ្ចេញរថយន្តថ្ងៃអនាគតដ៏ទាក់ទាញនៅ Singapore Motor show 2020

  • 2020-01-13 03:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Motor Image ដែល​ជា​អ្នក​ចែក​ចាយ​ផលិត​រថយន្ត​ជប៉ុន​ដ៏​ល្បី Subaru នៅ​ក្នុង​ទ្វីបអាស៊ី​បាន​ដាក់​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​របស់ខ្លួននៅ​ក្នុង​ពិព័រណ៍​រថយន្ត​ឆ្នាំ ២០២០ នៅ​ឯ​ប្រទេស​សិង្ហបុរី Singapore Motor Show កាល​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ​ ២០១៩ នេះ។

នៅក្នុងថ្ងៃជាមួយគ្នានេះដែរ Subaru ក៏បានបង្ហាញរថយន្តថ្ងៃអនាគតម៉ូឌែល VIZIV ADRENALINE បានបញ្ឈរកាច់រាងយ៉ាងទាក់ទាញ។ ជម្រាបជូនថា រថយន្តថ្ងៃអនាគតម៉ូឌែល VIZIV ADRENALINE គឺ​ជា​ប្រភេទ​ Concept សម្រាប់​ដាក់​តាំង​បង្ហាញប៉ុណ្ណោះ Subaru មិន​បាន​បញ្ជាក់​ថា​នឹង​ផលិត​លក់​លើ​ទីផ្សារ​ឬ​យ៉ាង​ណា​នោះ​ទេ។

យ៉ាងណាក្តីតាមរយៈគំរូរថយន្តនេះ Subaru បាននឹងកំពុងត្រៀមខ្លួនរួចរាល់សម្រាប់ផលិតចេញនូវរថយន្តម៉ូឌែលថ្មីៗរបស់ខ្លួនចូលទៅកាន់ទីផ្សាររថយន្តពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម