ម៉ូដែល​សិចស៊ី Suzy សាក់​រូប​ Messi ក្បែរ​ក្រលៀន បន្ត​បង្ហាញ​​ការ​គាំទ្រ

  • 2020-01-15 07:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ម្ចាស់​មកុដ Miss BumBum នាង Suzy Cortez  បន្ត​បង្ហាញ​ការ​ស្រឡាញ់​ចំពោះ Lionel Messi ដោយ​សាក់​រូប​កីឡាករ​សំណព្វចិត្ត​របស់​ខ្លួន​លើ​ក្រលៀន។

រូប​សាក់​ថ្មី​នេះ​នឹង​​មិន​​ធ្វើ​ឲ្យ​គ្រួសារ​ Messi សប្បាយ​ចិត្ត​ឡើយ​ ជា​ពិសេស​ប្រពន្ធ​របស់​គេ​នាង Antonella Roccuzzo។ កន្លង​ទៅ Suzy ធ្លាក់​សាក់​ឈ្មោះ​ Messi លើ​គូថ​ម្ដង​ហើយ រហូត​ដល់​​កីឡាករ​សញ្ជាតិ​បង្ខំ​ចិត្ត​បិទ​គណនី​បណ្ដាញ​សង្គម​របស់​នាង​ចោល។

Suzy សម្រេច​ចិត្ត​សាក់​បែប​នេះ ដោយ​សារ​តែ​បាន​សន្យា​ក្នុង​កម្មវិធី​ទូរទស្សន៍​កាល​ពី​ពេល​ថ្មី​ៗ។ ម៉ូដែល​វ័យ​២៩​ឆ្នាំ​និយាយថា៖ “ចាប់​តាំង​ពី​ខ្ញុំ​បាន​សាក់​ឈ្មោះ​តារា​របស់ Barcelona លើ​គូថ​កន្លង​ទៅ ខ្ញុំ​​ធ្លាប់​គិត​ថា នឹង​​សាក់​រូប​គេ​បន្ថែម​ទៀត ដើម្បី​ជា​កិត្តិយស​​ដល់​កីឡាករ​ឆ្នើម​ជាង​គេ​លើ​លោក​រូប​នេះ”៕

​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ