ឆ្នាំជូតឆ្នាំថ្មី ២០២០ មានតែ៥ឆ្នាំទេ អាចរៀបមង្គលការបានល្អបំផុត

  • អង្គារ, 21 មករា 2020 04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំចិន-វៀតណាម នៅសល់តែ៣ថ្ងៃទៀតទេនឹងមកដល់ ដូច្នេះអ្នកជាប់សែស្រឡាយចិន រមែងត្រៀមអបអរឆ្នាំថ្មី។ តែមុនចូលឆ្នាំថ្មីមកដល់ Sabay នឹងជម្រាបជូនពីឆ្នាំដែលអាចរៀបការបានល្អបំផុតនៅក្នុងឆ្នាំជូត ឆ្នាំថ្មី ២០២០។ លោកតា កុក ឡុង ហោរាចិនសែ នឹងប្រាប់ពីឆ្នាំដែលអាចរៀបមង្គលការបានល្អបំផុត ទាំង៥ ដូចខាងក្រោម៖

ឆ្នាំទាំង៥នោះ រួមមានឆ្នាំ ឆ្លូវ វក រកា រោង និង ម្សាញ់ ដែលល្អបំផុតអាចរៀបពិធីមង្គលការបាន។ ឯឆ្នាំដែលហាមផ្ដាច់មិនឲ្យរៀបការ គឺឆ្នាំ មមី និងមមែ។ ដោយឡែកឆ្នាំផ្សេងទៀត អាចរៀបការ ប៉ុន្ដែត្រូវមើលពីឆ្នាំ ខែ ថ្ងៃ ម៉ោង និងវេលាផ្សេងៗ ដើម្បីផ្សំផ្គុំ តែយ៉ាងណាមិញ ក៏កុំយកកូនឆ្នាំ ២០២០ គួរតែពន្យារយកកូននៅឆ្នាំ ២០២២ ទើបល្អ។

«ចិនគេគិតកូនមាសម្ដាយ និងកូនចង្រៃ។ ល្អលេខ១ ព្រួញ១បាញ់បានសត្វ៥ ល្អម៉ែ ឪ យាយ តា អាហ្នឹងត្រូវប៉ាន់ណាស់ រកស៊ីមានបានចម្រុងចម្រើនខ្លាំងហ្មង!។» លោកតា កុក ឡុង និយាយ៕