ពុំ មាសបណ្តូល៖ ប្រើពេលជិត៦ឆ្នាំស្រាវជ្រាវ និងរចនាសំណង់អគារ វណ្ណ ម៉ូលីវណ្ណ

  • 2020-01-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាសិស្សបញ្ចាប់ថ្នាក់បរិញ្ញបត្រផ្នែកស្ថាបត្យកម្ម និងរចនា នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តឆ្នាំ២០១៤ និងជាស្ថាបត្យករ និងជាអ្នកស្រាវជ្រាវផ្នែកសំណង់ស្ថាបត្យកម្ម លោក ពុំ មាសបណ្តូល បានចំណាយពេលជាង ៥ឆ្នាំដើម្បីសិក្សាស្រាវជ្រាវ និងរចនាជាថ្មីសំណង់អគារទាំងអស់របស់ស្ថាបត្យកម្មល្បីរបស់ខ្មែរមួយរូបគឺ លោក វណ្ណ ម៉ូលីវណ្ណ ដើម្បីចងក្រងជាឯកសារកុំបាត់បង។

លោក ពុំ មាសបណ្តូល ក្នុងថ្ងៃបើកមហោស្រព Cambodia Urban Art Festival 2020

ចាប់ផ្តើមសិក្សាស្រាវជ្រាវ និងរចនាតាមកុំព្យូទ័រចាប់តាំងពីឆ្នាំ២០១៤ ស្ថាបត្យករវ័យ ៣១ឆ្នាំរូបនេះបានបញ្ជាក់ថា “ចាប់តាំពីចាប់ផ្តើមមកខ្ញុំបានសិក្សា និងគូរចេញមានចំនូនជាង៥០អគារ ក្នុងចំណោមនោះអគារប្រមាណជា២០ ទៅ៣០ភាគរយបានបាត់ បង់បាត់ទៅហើយ ខ្ញុំអាចគូរបានគឺយោងតាមឯកសារ រូបភាព និងសាច់ញត្តិរបស់លោកវណ្ណ ម៉ូលីវណ្ណ ទើបអាចគូរចេញបាន ហើយក្នុងអំលុងពេលដែលខ្ញុំសិក្សាស្រាវជ្រាវនេះក៏មានអគារមួយចំនួនផ្សេងទៀតរបស់លោក(វណ្ណ ម៉ូលីវណ្ណ) ត្រូវវាយកម្ចេច ចោលផងដែលក្នុងនោះមានអគាររោងកុនកាំពីតូល”

អគាររោងកុនកាំពីតូល ដែលរចនាដោយ លោក ពុំ មាសបណ្តូល

“ការបាត់បង់ និងវាចកម្ចេចចោលអគាររបស់គាត់នេះហើយជាកត្តជំរុញខ្ញុំកាន់តែខ្លាំងដើម្បីបន្តការសិក្សា ស្រាវជ្រាវលើកិច្ចការនេះកាន់តែខ្លំាង” ពុំ មាសបណ្តូលបន្ថែម។

លោកបញ្ជាក់បន្តថា ស្នាដៃរបស់លោកវណ្ណ ម៉ូលីវណ្ណ មានសឹងគ្រប់ខេត្តក្រុងប្រទេសកម្ពុជា។ លោកវណ្ណ ម៉ូលីវណ្ណ មានទំនាក់ទំនងជិតស្និទ្នបំផុតជាមួយហ្លួងព្រះបាទនរោត្តម គ្រប់ព្រះរាជដំណាក់ព្រះអង្គគឺសុទ្ធតែជាស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណទាំងអស់ ហើយស្នាដៃរបស់គាត់ខ្លះក៏មាននៅប្រទេសក្នុងអាស៊ានផងដែរ។

ស្នាដៃរបស់ស្ថបត្យករ លោក ពុំ មាសបណ្តូល

ស្នាដៃចេញពីសិក្សា ស្រាវជ្រាវជាច្រើនឆ្នាំរបស់ស្ថាបត្យករ ពុំ មាសបណ្តូល ធ្លាប់បានចូលរួមដាក់តាំងបង្ហាញក្នុងកម្មវិធី កែបExpo ដែលប្រធានបទផ្តោតទៅលើស៊ីវិស័យទីក្រុងកែប និងកម្មវិធីពិពរណ៌ដែលនិយាយអំពីប្រវត្តិ និងស្ថាបត្យកម្មផ្សេងទៀតផងដែរ។

គោលគំនិតរបស់ស្ថាបត្យករវ័យ៣១រូបនេះមុនបង្កើតគម្រោងស្រាវជ្រាវសំណងអគារស្នាដៃលោកវណ្ណ ម៉ូលីវណ្ណនេះគឺ កើតចេញពីស្រលាញ់ ចង់ផ្សព្វផ្សាយ និងខ្លាចបាត់បង៕

រូបថត៖ FB លោក ពុំ មាសបណ្តូល

អត្ថបទ៖ លន ហ្សាឌីណា