បែក​គ្នា​ជា​មួយ​សង្សារ​ហើយ​ Karius ប្រឈម​នឹង​អត់​បាន​លេង​ទៀត

  • 2020-02-06 13:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​សញ្ជាតិ​អាល្លឺម៉ង់​ Loris Karius ប្រឈម​នឹង​ទម្លាក់​ចេញ​ពី​តំណែង​អ្នក​ចាំ​ទី​ដៃ​ទី​១ នៃ​ក្លឹប​ទួរគី Besikta​​​s នេះ​បើ​យោង​តាម​សារព័ត៌មាន​ទួរគី​ Fotospor។

​សារព័ត៌មាន​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប​ Liverpool នេះ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​ ដោយ​គិត​តែ​ពី​កម្មវិធី​ជប់លៀង​ច្រើន​ពេក​ បន្ទាប់​ពី​កីឡាករ​នេះ​បាន​បែក​គ្នា​ជា​មួយ​សង្សារ​នា​ពេល​ថ្មីៗ​នេះ​។

មួយ​វិញ​ទៀត​ គ្រូ​បង្គោល​ Besiktasកំពុង​តែ​ស្វែង​រក​ អ្នក​ចាំ​ទី​ថ្មី​ដើម្បី​ជំនួស​គេ​ នា​រដូវ​កាល​ក្ដៅ​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ចាំ​ទី​ Loris Karius បាន​ទៅ​លេង​នៅ​​ក្លឹប​ Besiktas ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ ក្លឹប​ Liverpool តាំង​ពី​ឆ្នាំ ២០១៨​មក​ដោយ​ចូល​រួម​លេង​បាន​ត្រឹម​ ៦១​ប្រកួត​​៕

ប្រភព៖ Give Me Sport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម