Toyota Land Cruiser ចេញម៉ូដែលពិសេសថ្មីមួយទៀត ផលិតតែ ៤០០គ្រឿងគត់

  • 2020-02-12 02:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានបញ្ចេញរថយន្ត Land Cruiser ម៉ូដែលពិសេសថ្មីមួយទៀត នៅក្នុងប្រទេសអូស្រ្តលី ដោយហៅថា Land Cruiser Sahara Horizon។

រថយន្តតួខ្ពស់ Toyota Land Cruiser Sahara Horizon នេះ នឹងត្រូវផលិតមានចំនួនកំណត់ ពោលគឺត្រឹមតែ ៤០០គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃ ៨៦ ៩០០ដុល្លារ។

SUV ប្រើកៅអី៣ជួរនេះ បានអាប់ដេតរូបរាងខាងក្រៅ ដូចជា ប៉ាណាមុខ, ចង្កៀងមុខ និង អំពូលកាត់អ័ភ្ទ ក៏ដូចជាការអាប់ដេតបន្ថែមនៅផ្នែកខាងក្នុងផងដែរ។ កាប៊ីនខាងក្នុងរបស់វាបានបំពាក់ពូកស្បែក មានដេរឡូហ្គូ "Land Cruiser” , ដៃចង្កូតស្បែក មានមុខងារកម្តៅ, ឡូហ្គូ "Horizon” ហើយមានបង្ហាញឡូហ្គូ "Land Cruiser” ទៅលើដីពេលបើកទ្វារ។

បន្ថែមពីនេះវាមានបំពាក់ចង្កៀងប្រភេទ LED, យ៉ាន់ Alloy ទំហំ១៨អ៊ីង, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៤ផ្នែក, កៅអីមុខកម្តៅ និងបញ្ចេញខ្យល់, ប្រព័ន្ធសំឡេងបែប Premium, ផែនទី និងជាច្រើនទៀត រួមទាំងមុខងារសុវត្ថិភាព Toyota Safety Sense ផងដែរ។

រថយន្ត Land Cruiser Sahara Horizon នេះបំពាក់ម៉ាស៊ីនចំណុះ ៤,៥លីត្រ Turbodiesel ទំហំ ៨ស៊ីឡាំង មានកម្លាំង ២៦៨សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង