FBI ប្រាប់ក្រុមហ៊ុនអាមេរិក ប្រយ័ត្នចិនលួចបច្ចេកវិទ្យាឡានអគ្គិសនីយកទៅប្រើ

  • 2020-02-12 06:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បានធូរស្រាលបន្តិចហើយ ប៉ុន្តែវានៅតែមានខ្លះៗ។ នាពេលថ្មីៗនេះ ក្រសួងយុត្តិធម៌អាមេរិក បានព្រមានប្រាប់ទៅក្រុមហ៊ុនផលិតរថយន្តអាមេរិកថា ប្រយ័ត្នចិនលួចយកបច្ចេកវិទ្យាយានយន្តអគ្គិសនីរបស់ពួកគេ។

នាយក FBI លោក Christopher Wray

នៅក្នុងសន្និសីទមួយ នាយក FBI លោក Christopher Wray បាននិយាយថា រដ្ឋាភិបាលចិនកំពុងខំប្រឹងដើម្បីដណ្តើមយក ភាពជាអ្នកដឹកនាំទាំងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ទោះជាយ៉ាងណា នាយក FBI រូបនេះអះអាងថា ពួកគេមិនធ្វើដោយការច្នៃប្រឌិតស្របច្បាប់ទេ ប៉ុន្តែពួកគេកំពុងលួចរបស់យើង។

"យើងឃើញក្រុមហ៊ុនចិនលួចកម្មសិទ្ធិបញ្ញារបស់អាមេរិក ដើម្បីចៀសវាងពីគំនិតច្នៃប្រឌិតថ្មី ហើយបន្ទាប់មកប្រើវាដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុនអាមេរិក ដែលវាជាការបន្លំដល់ទៅ២ដង”។ នេះបើតាមសម្តីលោក Way។

មិនតែប៉ុណ្ណោះ លោក Wray និយាយថា ប្រទេសចិនប្រើវិធីសាស្រ្តជាច្រើនដើម្បីលួចយកបច្ចេកវិទ្យាអាមេរិក និងបន្ថែមទៀតថា នេះគឺជាបញ្ហាដ៏ធំមួយ ខណៈ FBI កំពុងធ្វើការស៊ើបអង្កេតប្រហែល ១ ០០០ ករណី ចំពោះការប៉ុនប៉ងលួចបច្ចេកវិទ្យាសហរដ្ឋអាមេរិកនេះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង