Google Pixel 4XL លក់នៅខ្មែរ បន្តធ្លាក់ថ្លៃ

  • 2020-02-13 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 4 និង Pixel 4 XL បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​មួយ​រយះ​។ ចំណុច​ភ្ញាក់ផ្អើល​មួយ​គឺ​ត្រកូល Pixel ឆ្នាំ ២០១៩ នេះ​ខុស​ពី​ម៉ូឌែល​មុនៗ។

ទូរសព្ទ​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​រ៉ាដា Soli ​ដើម្បី​ដំណើរការ​មុខងារ​បញ្ជា​ដោយ​កាយវិការ​ពី​ចម្ងាយ Motion Sense។ កំពុង​លក់​នៅ​តាម​ហាក់​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ដូច​ស៊េរី​មុន​ៗ​ក៏​ពិត​មែន​តែ​បើ​និយាយ​ពី​តម្លៃ​ក៏​មិន​ចាញ់​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​ដទៃទៀតឡើយ។

ដោយ​បច្ចុប្បន្ន​ម៉ូដែល​ថ្មី Pixel 4 ទំហំ 64GB លក់​នៅ​លើ​ទី​ផ្សារ​មាន​តម្លៃ​ប្រមាណ​ជា ៩៥៩ ដុល្លារ និង Pixel 4XL ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ៨៩៩ ដុល្លារ Pixel 4XL ទំហំ 128GB មាន​តម្លៃ​ប្រមាណ​ជា ៩៩៩ ដុល្លារ។

មិន​តែ​ប៉ុណ្ណោះ Pixel 4 ក៏​ជា​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​នេះ​មាន​សមត្ថភាព​អាច​ចាប់​រូបភាព​ផ្កាយ​បាន​ទៀត​ផង​។ ក្រៅ​ពី​មុខងារ​ធំៗ Better Portrait Mode: មុខងារ​ព្រិល​ក្រោយ ឬ Portrait បាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ បន្ទាប់​ពី​ Google បាន​បន្ថែម Live HDR+, telephoto មុខងា Night Mode & Astrophotography ជា​ដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ តម្លៃ​នៅ​ហាង សុខលី។

អត្ថបទ៖ ម៉េងងី

បិទ