ក្រោយស្រកគីឡូមួយទំហឹង Adele នៅតែស្រែកបានពីរោះក្នុងកម្មវិធីមង្គលរបស់មិត្តល្អ
- 2020-02-17 03:23:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយស្រកគីឡូមួយទំហឹង Adele នៅតែស្រែកបានពីរោះក្នុងកម្មវិធីមង្គលរបស់មិត្តល្អ
ចន្លោះមិនឃើញ
តារាចម្រៀងសញ្ជាតិអង់គ្លេស Adele បានធ្វើការសម្ដែងដ៏កម្រមួយ ពេលចូលរួមក្នុងកម្មវិធីមង្គលការរបស់មិត្តល្អ ដោយបានឡើងច្រៀងបទ "Rolling in the Deep” និងបទមួយចំនួនទៀត។
ភ្ញៀវមួយចំនួនដែលបានចូលរួមក្នុងកម្មវិធី បានថតវីដេអូនៃការសម្ដែងរបស់តារាចម្រៀងវ័យ ៣១ ឆ្នាំ បង្ហោះលើបណ្ដាញអ៊ីនធឺណិតព្រោងព្រាត។ ក្នុងវីដេអូគេអាចមើលឃើញ Adele ប្រើស្ទីលសក់ចងធម្មតា, ពាក់អាវយឺតពណ៌ស និងស្លៀកសំពត់ផ្កាចង្កេះវែង។
ក្នុងពេលចូលរួមនោះ គេបានឮ Adele និយាយតាមមីក្រូហ្វូនអំពីអាល់ប៊ុមចម្រៀងថ្មី ដែលរំពឹងថាចេញផ្សាយនៅខែកញ្ញាខាងមុខ ដែលអ្នកចូលរួមបានសាទរភ្លាមក្រោយឮដំណឹងនេះ៕