ស៊យ​ហើយ​ Liverpool! ប្រធាន​ក្រុម​ Hendo ត្រូវ​អវត្តមាន​ដោយសារ​របួស​៣​សប្ដាហ៍

  • 2020-02-22 00:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ Jordan Henderson នឹង​ត្រូវ​អវត្តមាន​រយៈ​ពេល​ជិត​១​ខែ​ ឬ​ក៏​៣​សប្ដាហ៍​ដោយសារ​របួស​សរសៃ​ពួរ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់​ការ​ Jurgen Klopp។​

Henderson

ខ្សែ​បម្រើ​វ័យ​២៩​ឆ្នាំ​ ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​ក្នុង​ការ​ប្រកួត​ដែល​ Liverpool ចាញ់​ Atletico Madrid ០-១ នៅ​ Champions League ​កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​រូប​គេ​មាន​អាការៈ​មិន​ស្រួល​ត្រង់​សរសៃ​ពួរ​។​ Hendo បង្ហាញ​ខ្លួន​៣៤​ប្រកួត​រដូវ​កាល​នេះ​ និង​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់។​​

អំឡុង​ពេល​៣​សប្ដាហ៍​ដែល​កីឡាករ​សញ្ជាតិ​អង់គ្លេស​អវត្តមាន​ ក្រុម​ Liverpool ត្រូវ​លេង​ពាន​ Premier League ទល់​នឹង West Ham United, Watford និង Bournemouth, ពាន​ FA Cup ទល់​ Chelsea និង​ Champions League ទល់​ Atletico៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី