ចិត្តល្អណាស់! ចិនបញ្ជូន ២៥ម៉ឺនម៉ាស់ទៅឲ្យអ៊ីរ៉ង់ ក្រោយពេល COVID-19 វាយប្រហារ
- 2020-02-26 07:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តល្អណាស់! ចិនបញ្ជូន ២៥ម៉ឺនម៉ាស់ទៅឲ្យអ៊ីរ៉ង់ ក្រោយពេល COVID-19 វាយប្រហារ
ចន្លោះមិនឃើញ
ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុង Tehran កាលពីថ្ងៃអង្គារបានប្រគល់ម៉ាស់ចំនួន ២៥០ ០០០ ដល់ក្រសួងសុខាភិបាលអ៊ីរ៉ង់ដើម្បីជួយការពារប្រជាជនអ៊ីរ៉ង់ប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគឆ្លង Covid-19 ក្នុងប្រទេស។
ឯកអគ្គរដ្ឋទូត Chang Hua បានធ្វើការបង្ហោះក្នុង Twitter ជាភាសាពែរ្សថា "ថ្ងៃនេះខ្ញុំក្នុងនាមជាតំណាងស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់បានឧបត្ថម្ភម៉ាស់ ២៥០,០០០ ដល់អ៊ីរ៉ង់។ យើងនឹងចូលរួមបរិច្ចាគបន្ថែមទៀតក្នុងពេលខាងមុខ។ រឹងមាំឡើង អ៊ីរ៉ង់!” ក្រសួងសុខាភិបាលនិងអប់រំសុខភាពអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអង្គារថាការផ្ទុះឡើងនូវវីរុសឆ្លងវីរុសថ្មីនៅក្នុងប្រទេស បានប៉ះពាល់ដល់មនុស្ស ៩៥ នាក់ ហើយ១៩ នាក់បានស្លាប់កាលពីសប្តាហ៍មុន៕