ពេជ្រ ម្ទេសខ្មាំង ជាបេក្ខភាពចុងក្រោយគេឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ PNN
- 2020-02-27 02:09:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ម្ទេសខ្មាំង ជាបេក្ខភាពចុងក្រោយគេឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ PNN
ចន្លោះមិនឃើញ
អ្នកប្រដាល់ដៃរហ័ស ពេជ្រ ម្ទេសខ្មាំង ជាបេក្ខភាពចុងក្រោយគេដែលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទម្ងន់ ៦០គីឡូក្រាម របស់សង្វៀន PNN និងជាកីឡាករខ្មែរទី៧ ដែលជាប់ឈ្មោះឡើងមក។
កីឡាករល្អកណ្ដាប់ដៃរបស់កម្ពុជាខាងលើនេះ បង្ហាញទម្រង់វ៉ៃបានល្អតែម្ដងនៅការប្រកួតជុំទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ២០២០ នេះនៅសង្វៀន PNN បន្ទាប់ពីចំណាយពេលត្រឹម២ទឹកប៉ុណ្ណោះអាចផ្ដួលដៃគូឲ្យបោះបង់ការប្រកួត។
កណ្ដាប់ដៃរបស់ ពេជ្រ ម្ទេសខ្មាំង នៅតែជាអាវុធដ៏មុតស្រួចសម្រាប់ផ្ដួលដៃគូ និងជាឧបសគ្គធំដដែលចំពោះកីឡាកររូបណាដែលត្រូវប៉ះជាមួយគេ។ ក្នុងទឹកទី២នេះអ្នកលេងគុនខ្មែរខាងលើបានវ៉ៃឲ្យអាជ្ញាកណ្ដាលរាប់កីឡាករថៃដល់ទៅ២ដង និងសម្រេចបញ្ចប់ការប្រកួតចុងទឹក ដែលសល់ត្រឹម២០នាទីប៉ុណ្ណោះ ព្រោះមើលឃើញថាអស់សមត្ថភាពប្រកួតបន្ត។
រំលឹកដែរថា ការប្រកួតជម្រុះចាញ់ធ្លាក់ដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ប្រាក់ និងមាសរបស់សង្វៀន PNN បានបញ្ចប់ជុំទី១ ហើយ និងរកបានកីឡាករខ្មែរ៧រូប ថៃ១រូបឡើងទៅជុំទី២ ផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់ប្រាក់។ ពេជ្រ ម្ទេសខ្មាំង ត្រូវប៉ះ អេ ណារ័ត្ន លាភ រដ្ឋា ប៉ះ វ៉ាន់ វឿន ប៊ុន សុធា ប៉ះ ឃួន ឡាំកូស៊ីន និង អេលីត ចំរើន ប៉ះកីឡាករថៃ ឃុមភីឈិត៕
វីដេអូប្រកួត៖