អ៊ីរ៉ង់ ៖ អ្នកផ្សាយព័ត៌មានមិនពិតពី COVID-19 ប្រឈមជាប់គុកដល់ ៣ឆ្នាំ ឬត្រូវវាយដោយរំពាត់
- 2020-02-28 02:49:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ង់ ៖ អ្នកផ្សាយព័ត៌មានមិនពិតពី COVID-19 ប្រឈមជាប់គុកដល់ ៣ឆ្នាំ ឬត្រូវវាយដោយរំពាត់
ចន្លោះមិនឃើញ
សមាជិកសភាអ៊ីរ៉ង់មួយរួប បានប្រកាសថាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីមេរោគឆ្លងនឹងមានការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។
ទាក់ទងនឹងបទឧក្រិដ្ឋនិងការដាក់ទណ្ឌកម្មរបស់អ្នកដែលផ្សាយព័ត៌មានមិនពិតអំពីការរីករាលដាលនៃ COVID-19នេះ លោក Hassan Norouzi ឲ្យដឹងថាការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋមួយដែលស្ថិតនៅក្រោមច្បាប់ហើយអ្នករំលោភបំពាននឹងត្រូវជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ ឬទទួលពិន័យដោយត្រូវគេយករំពាត់វៃ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីជំងឺនេះបានធ្វើឱ្យមានការព្រួយបារម្ភ និងការភ័យខ្លាចដល់ប្រជាជន ហើយអាចបណ្តាលឱ្យមានការរំខានដល់ការងារប្រចាំថ្ងៃ។
គួរបញ្ជាក់ថាមកទល់ពេលនេះ អ្នកស្លាប់ដោយសារ Covid-19 នៅប្រទេសអ៊ីរ៉ង់បានកើនដល់ ២៦នាក់ហើយ ខណៈពេលដែល ២៤៥នាក់ផ្សេងទៀតឆ្លងជំងឺនេះ៕