ប្រធានបទពិពរណ៍រូបថត DMC Photo Fest 2020 ឆ្នាំនេះ មាន៩ចំណុច យុវវ័យគួរចូលរួម
- 2020-03-06 10:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានបទពិពរណ៍រូបថត DMC Photo Fest 2020 ឆ្នាំនេះ មាន៩ចំណុច យុវវ័យគួរចូលរួម
ចន្លោះមិនឃើញ
DMC នឹងរៀបចំពិធីសម្ពោធពិព័រណ៍រូបថតលើកទីពីររបស់ខ្លួននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរៀបចំឡើងដោយនិស្សិតឆ្នាំទី២ ជំនាន់ទី១៨ ក្រោមការដឹកនាំរបស់លោក ផន ភារិទ្ធ (Miller) ជាគ្រូបង្រៀនថតរូប នៃដេប៉ាតឺម៉ងផ្ទាល់។
លោកផន ភារិទ្ធ បានឲ្យដឹងថា ពិព័រណ៍នេះរៀបចំឡើងដើម្បីដាក់តាំងបង្ហាញស្នាដៃនៃការថតរូបរបស់និស្សិត បន្ទាប់ពីពួកគេបានសិក្សាពីបច្ចេកទេសថតរូបមួយឆមាសរួចមក ។ ហើយគ្រប់រូបថតទាំងនោះ មិនត្រឹមតែឆ្លុះបញ្ជាំងពីការខិតខំប្រឹងប្រែងរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ជាំងពីស្ថានភាពសង្គមនាពេលបច្ចប្បន្នផងដែរ។
ចំណែកលោក អុងប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៏ បាននិយាយថា ការតាំងពីព័រណ៏នេះបានផ្សាភ្ជាប់ទ្រឹស្តីរបស់និស្សិតទៅនឹងការអនុវត្តជាក់ស្តែងក្នុងន័យលើកកំពស់ចំណេះដឹង និងចំណេះធ្វើរបស់និស្សិតDMCផ្ទាល់ ។ចង់ជំរុញឱ្យនិស្សិតយកឧិកាសនេះសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមនានាក្នុងសង្គម ហើយយកមកឆ្លុះបញ្ជាំងតាមរយះជំនាញដែលខ្លួនបានសិក្សា ។
ពិព័រណ៏រូបថតលើកទី២នេះ ផ្តោតសំខាន់ទៅលើប្រធានបទចំនួន៩ ដែលខុសពីការរៀបចំកាលពីឆ្នាំកន្លងទៅដែលមានប្រមាណតែ៣ប្រធានបទតែប៉ុណ្ណោះ។ ប្រធានបទទាំង៩រូមមាន៖
១. ចំណែកមួយនៃទីក្រុង ប្រកបរបរនេសាទ
២. ឯកសណ្ឋានយើង អត្តសញ្ញាណយើង
៣. ម្ហូបយើងអត្តសញ្ញាណយើង
៤. ជីវិតបីសម័យកាល
៥. I Am Social Media
៦. ក្រោមលោកតែមួយ វាសនាខុសគ្នា
៧. តើសំរាមមកពីណា?
៨. នាដកាតូច
៩. គេចពីភពងងិត
សូមបញ្ជាក់ថា ការតាំងពិព័រណ៏នេះមានរយះពេល៣២ថ្ងៃ គិតចាប់ពីថ្ងៃទី២ខែឧសភា ដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០២០ និងបើកឱ្យចូលរួមទស្សនាដោយសេរីនៅក្នុងបរិវេនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។