ចេញ​ប្រកួតលើក​ទី១​ ជូន​កម្ពុជា​ យ៉ុន​ ដារ័ត្ន​ ឈ្នះ​មេដាយ​សំរឹទ្ធ​ បើ​មាន​លើក​ក្រោយ​នឹង​ប្រឹង​យក​មេដាយ​ឲ្យ​បាន​ទៀត

  • 2020-03-10 03:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សកល​ យ៉ុន​ ដារ័ត្ន​ ថា​មេដាយ​សំរឹទ្ធ​ ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ នោះ​ជា​ការ​ប្រកួត​អន្តរជាតិ​តំណាង​ឲ្យ​កម្ពុជា​លើក​ទី១​របស់​ខ្លួន​ហើយ​ បើ​មាន​លើក​ក្រោយ​ទៀត​នឹង​ខំប្រឹង​រក​មេដាយ​បន្ថែម​ជូន​ប្រទេស​បន្ត​ទៀត។​

រូបភាពលើ​ផេកសហព័ន្ធ

អ្នក​ប្រដាល់​ទម្ងន់​៦៤​ របស់​កម្ពុជា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ហ្វឹកហាត់​ប្រដាល់​នេះ​អស់​រយៈពេល​ប្រហែល​៣ឆ្នាំ​មក​ហើយ។​ ប៉ុន្តែ​ទើប​តែ​បាន​ចេញ​ប្រកួត​អន្តរជាតិ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​១ដង​ប៉ុណ្ណោះ។​

កីឡាករ យ៉ុន ដារ័ត្ន

យ៉ុន​ ដារ័ត្ន​ លើក​ឡើង​អំពី​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ កន្លង​ទៅ​នៅ​ឯ​ហ្វីលីពីន​ថា​ ខ្លួន​មិន​នឹកស្មាន​ថា​អាច​ឈ្នះ​អ្នក​ប្រដាល់​ទីម័រ​ ដោយ​ពិន្ទុ​នោះ​ទេ​ ហើយ​ពិត​ជា​មាន​ចិត្ត​ត្រេកអរ​ជា​ខ្លាំង។​ នៅ​ប្រកួត​ជុំ​ទី២​កីឡាករ​រូប​នេះចាញ់ ​វៀតណាម​ នៅ​ទឹក​ទី២​ដោយ​សារ​ឈឺ​ស្មា​មិន​អាច​បន្ត​ការ​ប្រកួត​បាន។​ ដារ័ត្ន​ ប្ដេជ្ញា​ចិត្ត​ថា​ បើ​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​លក្ខណៈ​តំណាង​ប្រទេស​បែប​នេះ​ទៀត​នឹង​ខំប្រឹង​រក​មេដាយ​ជូន​ប្រទេស​ជា​ថ្មី។​

រូបភាពលើ​ផេកសហព័ន្ធ

រំលឹក​ដែរ​ថា​ កីឡាករ​ យ៉ុន​ ដារ័ត្ន​ ឈ្នះ​មេដាយ​សំរឹទ្ធ​ ១គ្រឿង​ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ កាល​ពី​ខែ​វិច្ឆិកា-ធ្នូ​ ២០១៩ ។​ ចំពោះ​ប្រភេទ​កីឡា​ប្រដាល់​សកល​គឺ​ឈ្នះ​មេដាយ​សំរឹទ្ធ​ចំនួន​ ៥គ្រឿង​ នៃ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ ៕​

អត្ថបទ៖ នួន ស៊ីណា​