Samsung សុំវៀតណាម កុំក្រុងវិស្វករ ៧០០ នាក់របស់ខ្លួនដែលមកពីកូរ៉េ

  • 2020-03-10 08:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Display ដែល​ជា​ក្រុមហ៊ុន​សាខា​មួយ​របស់​ Samsung Electronics បាន​សុំ​ឲ្យ​វៀតណាម​លើក​លែង​​​វិស្វករ ៧០០ នាក់​របស់​ខ្លួន​ដែល​ធ្វើ​ដំណើរ​ការ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ពី​ការ​​ដាក់​ដាច់​ដោយ​ឡែក​ពី​គេ​រយៈពេល ១៤ ថ្ងៃ ដោយ​និយាយ​ថា​វិស្វករ​ទាំង​នេះ​ត្រូវ​ការ​ត្រៀម​​ខ្លួន​សម្រាប់​ការ​ផលិត​អេក្រង់​ឲ្យ​ស្មាតហ្វូន​ថ្មី។

ប្រទេស​វៀតណាម​ បាន​ដាក់​វិធានការ​ក្រុង​អ្នក​ដំណើរ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈពេល ១៤ ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ដែល​វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស និង​បាន​ឆ្លង​ដល់​ប្រទេស​ជាង ៦០។ កូរ៉េ​ខាង​ត្បូង​​គឺ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាង​គេ បន្ទាប់​ពី​ប្រទេស​ចិន។

វិធានការ​របស់​រដ្ឋាភិបាល​វៀតណាម​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន ដែល​​ជា​អ្នក​បណ្ដាក់​ទុន​បរទេស​ធំ​ជាង​គេ​នៅ​វៀតណាម។ Samsung Display មាន​រោងចក្រ​​មួយ​នៅ​វៀតណាម ដែល​ដំឡើង​អេក្រង់ OLED សម្រាប់​ប្រើ​ក្នុង​ស្មាតហ្វូន​ ដោយ​មាន​ Samsung Electronics Apple និង Huawei ជា​អតិថិជន​ធំ។

អ្នក​ដែល​ដឹង​អំពី​រឿង​នេះ​បាន​ប្រាប់​ដល់ Reuters ថា​ ៖ "នៅ​អំឡុង​ពេល​នេះ​ជា​រៀងរាល់​ឆ្នាំ Samsung Display បាន​បញ្ជូន​វិស្វករ​ពី​កូរ៉េ​ខាង​ត្បូង ទៅ​វៀតណាម ដើម្បី​ត្រៀម​សម្រាប់​ផលិតផល​ថ្មី​ដែល​គ្រោង​នឹង​ប្រកាស​ចេញ​នៅ​​អំឡុង​ចុង​ឆ្នាំ។”

ខណៈ​ពេល​នេះ Samsung Display កំពុង​ជួប​និយាយ​ជា​មួយ​រដ្ឋាភិបាល​វៀតណាម​ អំពី​ការ​លើក​លែង​សម្រាប់​វិស្វករ​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង៕​​​​

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី